កូរ៉េខាងត្បូង និងជប៉ុន កំពុងទប់ទល់នឹងចំហេះព្រៃ ខណៈមនុស្សរាប់ពាន់នាក់ត្រូវបង្ខំចិត្តជម្លៀស

2025/03/25 10:19:17 pm        60

ចំហេះព្រៃដ៏សន្ធោសន្ធៅនៅតែបន្តក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដោយខេត្តចំនួនពីរនៃភាគខាងលិចជប៉ុន ក្នុងថ្ងៃអង្គារ (២៥ មីនា) នេះ បន្តរងគ្រោះពីចំហេះ ហើយបង្ខំអ្នកស្រុកមួយចំនួនត្រូវជម្លៀសចេញ បន្ថែមពីលើមនុស្សរាប់ពាន់នាក់ដែលត្រូវបានជម្លៀសរួចមកហើយ និងបានបំផ្លាញផ្ទះសម្បែងមួយចំនួន ខណៈក្រុមអ្នកពន្លត់អគ្គិភ័យរាប់រយនាក់បានទប់ទល់នឹងអណ្ដាតភ្លើងនៅតំបន់ភ្នំ។

នៅកូរ៉េខាងត្បូង ក្រុមអ្នកពន្លត់អគ្គិភ័យបានបង្កើតភាពធូរស្បើយខ្លះនាថ្ងៃអង្គារ (២៥ មីនា) ដដែលនេះ ដោយកំពុងខិតកាន់តែកៀកទៅនឹងការទប់ស្កាត់ចំហេះព្រៃដ៏ធំបំផុតនៅក្នុងតំបន់ភាគអាគ្នេយ៍របស់ប្រទេស បន្ទាប់ពីចំហេះដែលបណ្តាលមកពីខ្យល់ស្ងួត បានដុតបំផ្លាញផ្ទៃដីជាង ៣៦.០០០ហិកតា សម្លាប់មនុស្សជាច្រើននាក់ និងមនុស្សជាង ៥.០០០នាក់ត្រូវជម្លៀស។

នៅជប៉ុន ចំហេះព្រៃមួយក្នុងចំណោមចំហេះជាច្រើន បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ នៅទីក្រុង Imabari ខេត្ត Ehime ហើយអាជ្ញាធរនិយាយថា គិតត្រឹមព្រឹកថ្ងៃអង្គារ អណ្ដាតភ្លើងបានឆេះផ្ទៃដីជាច្រើនរយហិកតា ដែលធ្វើឱ្យនោះជាចំហេះដ៏ធំបំផុតនៅក្នុងខេត្ត Ehime ចាប់តាំងពីឆ្នាំ១៩៨៩ មក។

ទន្ទឹមនឹងនេះ អ្នកពន្លត់អគ្គភ័យកូរ៉េខាងត្បូង រាប់ពាន់នាក់ រួមជាមួយនឹងរថយន្តរាប់រយគ្រឿង និងឧទ្ធម្ភាគចក្រជាង ១០០គ្រឿង ត្រូវបានដាក់ពង្រាយដើម្បីពន្លត់ចំហេះនៅក្នុងតំបន់ Sancheong និងតំបន់ជិតខាង Uiseong និងទីក្រុង Ulsan ដោយចំហេះភាគច្រើនត្រូវបានគ្រប់គ្រងគិតត្រឹមព្រឹកថ្ងៃអង្គារ ប៉ុន្តែក្រុមពន្លត់អគ្គិភ័យក៏កំពុងឆ្លើយតបនឹងចំហេះផ្សេងទៀតក្នុងតំបន់ភាគខាងត្បូងផងដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm