ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាពេញមួយយប់ បានសម្លាប់មនុស្សយ៉ាងតិច ២៣នាក់

2025/03/25 10:41:05 pm        42

ក្រុមគ្រូពេទ្យប៉ាឡេស្ទីន បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ នៅតំបន់ហ្កាហ្សាស្ទ្រីប នៅពេលយប់ឆ្លងចូលថ្ងៃអង្គារ។

អ្នកស្លាប់រួមមានកុមារ បីនាក់ និងឪពុកម្តាយរបស់ពួកគេ ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើតង់របស់ពួកគេ នៅជិតទីក្រុង Khan Younis ភាគខាងត្បូង។ នេះបើយោងតាមមន្ទីរពេទ្យ Nasser ដែលបានទទួលអ្នកស្លាប់ និងរងរបួស ចាប់តាំងពីអ៊ីស្រាអែល បានបន្តការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើតំបន់ហ្កាហ្សា កាលពីសប្តាហ៍មុន ដោយបានធ្វើឲ្យបរាជ័យនូវបទឈប់បាញ់ ដែលបានបញ្ឈប់សង្រ្គាមរយៈពេល ១៧ខែនេះ។

យុទ្ធនាការរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៥០.000នាក់ និងរបួសជាង ១១៣.000នាក់ នេះបើយោងតាមក្រសួងសុខាភិបាល ដែលមិនបាននិយាយថា មានចំនួនជនស៊ីវិល ឬយុទ្ធជនប៉ុន្មាននោះទេ។ អ៊ីស្រាអែលនិយាយថា ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធប្រហែល២០.០០០នាក់ ដោយមិនបានផ្តល់ភ័ស្តុតាង។

អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការ ដោយប្តេជ្ញាថា នឹងកម្ទេចក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហាររបស់ខ្លួន កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ទៅលើភាគខាងត្បូងអ៊ីស្រាអែល ដែលក្នុងនោះក្រុមសកម្មប្រយុទ្ធ បានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ពង្រត់ ២៥១ នាក់។ អ៊ីស្រាអែលនិយាយថា ខ្លួនកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធ និងបន្ទោសក្រុមហាម៉ាសចំពោះការស្លាប់ជនស៊ីវិល ដោយសារតែក្រុមនេះ ប្រតិបត្តិការនៅក្នុងតំបន់ ដែលមានប្រជាជនរស់នៅច្រើន។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        67
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        58
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm