Lionel Messi ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ Ballon d’Or លើក​ទី៧

2021/11/30 06:37:32 pm        374

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន និង PSG, Lionel Messi បាន​ក្លាយជា​ម្ចាស់​ជ័យលាភី​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ Ballon d’Or ជា​លើក​ទី៧ ក្រោយ​ទទួលបាន​សំលេងគាំទ្រ​ច្រើនជាងគេ​នៅ​ពីលើ Robert Lewandwoski និង Jorginho​។ ​​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​បាន​ជួយ​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីន​ឈ្នះ​ពាន Copa America ដែលជា​ពាន​ដំបូង​របស់ Messi ជាមួយ​ក្រុម​ជំរើសជាតិ និង​បូក​រួមទាំង​ស៊ុត​បញ្ចូល​ទី ៤០គ្រាប់​ក្នុង​ឆ្នាំ២០២១ ដែល​រួមមាន ២៨គ្រាប់​ឱ្យ Barcelona, ៤គ្រាប់​ឱ្យ Paris Saint Germain និង ៨គ្រាប់​ឱ្យ​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីន​។

​​ចំណែក​ខ្សែប្រយុទ្ធ Bayern Munich, Robert Lewandowski បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ ២, លេខ ៣ Jorginho របស់​ក្រុម​តោ​ខៀវ Chelsea និង​លេខ ៤ ខ្សែប្រយុទ្ធ Real Madrid, Karim Benzema​។​ ​​ការ​ប្រគល់​ពាន​ជ័យលាភី​ឯកត្តជន​ប្រចាំ​ឆ្នាំ Ballon d’Or ត្រូវ​បាន​បោះឆ្នោត​ដោយ​អ្នកសារព័ត៌មាន ១៨០នាក់​ជុំវិញ​ពិភពលោក តែ​ឆ្នាំមុន​ត្រូវ​បាន​លុបចោល​ដោយសារ Covid-19​។​ ​​Lionel Messi និង Cristiano Ronaldo តែងតែ​ឈ្នះ​ពាន​នេះ​ជាប្រចាំ​គិតពី​ឆ្នាំ២០០៨ ដល់ ២០១៩ លើកលែង ២០១៨ មួយ​ដែល​ឈ្នះ​ដោយ​ខ្សែបម្រើ​ក្រូ​អាស៊ី Luka Modric​។​ ​​Lionel Messi ជា​កីឡាករ​ដែល​ឈ្នះ​ពាន​នេះ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​រួម​មាននៅ​ឆ្នាំ២០០៩, ២០១០, ២០១១, ២០១២, ២០១៥, ២០១៩ និង ២០២១ នេះ​។ ​​ក្រោយ​ទទួល​បាន​ពាន Lionel Messi ក៏បាន​និយាយ​កោតសរសើរ​ខ្សែប្រយុទ្ធ​ប៉ូឡូញ Robert Lewandowski ដែរ​ថាគេ​សប្បាយចិត្ត​តែ Lewandowski សម​នឹង​ឈ្នះ​ពាន​នេះ​ដែរ​។

​​Robert Lewandowski ដែល​បាន​ស៊ុត​បញ្ចូល​ទី​សរុប ៥៣គ្រាប់​ឱ្យ Bayern Munich នោះ​ក៏បាន​ឈ្នះ​ពាន​ថ្មី​មួយ​ដែរ​គឺ​ខ្សែប្រយុទ្ធ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​។ ​​ចំណែក​ពាន​ផ្សេងៗ​ទៀត Gianluigi Donnarumma ឈ្នះ​ពាន​អ្នកចាំទី​ឆ្នើម​ប្រចាំឆ្នាំ​ក្រោយ​ជួយ​ក្រុម​ជំរើសជាតិ​អ៊ីតាលី​ឈ្នះ​ពាន Euro ២០២០​។ ​​Chelsea បានឈ្នះ​ពាន​ក្លិប​បាល់ទាត់​ល្អ​បំផុត​ប្រចាំឆ្នាំ​ផង​ក្រោយ​ឈ្នះ​ជើងឯក UEFA Champions League​។​ ​​សូមបញ្ជាក់ថា ​កីឡាករ ៣០​នាក់​ដែល​ស្ថិត​ក្នុង​បញ្ជី​បោះឆ្នោត​ឈ្នះ​ពាន Ballon d’Or មាន​កីឡាករ ១៤​នាក់​នៅ​ក្រប​ខណ្ឌ English Premier League ដែល​ក្នុង​នោះ​មាន Chelsea ៥នាក់ N’Golo Kante លេខ ៥, Romelu Lukaku បាន​លេខ ១២, Mason Mount លេខ ១៩, Cesar Azpilicueta លេខ ២៩​។ ​​Manchester City មាន Kevin de Bruyne លេខ ៨, Raheem Sterling លេខ ១៥, Riyad Mahrez លេខ ២០, Phil Foden លេខ ២៥ និង Ruben Dias លេខ ២៦​។ ​​Manchester United មាន​ពីរ​នាក់​គឺ Cristiano Ronaldo លេខ ៦ និង Bruno Fernandes លេខ ២១ ខណៈ Mohamed Salah លេខ ៧ និង Harry Kane លេខ ២៣​។ ​​រីឯ​ខ្សែបម្រើ​អេ​ស្ប៉ា​ញ​វ័យ ១៩ឆ្នាំ Pedri ឈ្នះ​ពាន​កីឡាករ​យុវជន​អាយុ​ក្រោម ២១ឆ្នាំ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​តាម​ពីក្រោយ​ដោយ Jude Bellingham, Mason Greenwood និង Bukayo Saka៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        146
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        157
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm