ត្រឹមត្រីមាសទី១ឆ្នាំនេះអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៧ម៉ឺននាក់បានមកទទួលសេវាថែទាំ និងព្យាបាល ខណៈកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧៦.០០០ នាក់

2025/03/25 11:47:23 pm        132

ភ្នំពេញ ៖ ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានកោតសរសើរក្រុមការងារបច្ចេកទេស នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ដែលបានប្រឹងប្រែងចូលរួមក្នុងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក ដែលបង្កឱ្យអត្រាប្រេវ៉ាឡង់មេរោគអេដស៍នៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់មកនៅត្រឹមតែ ០,៥ % នៅឆ្នាំ២០២៣ និងសម្រេចបាន ៨៩-៩៨-៩៨ នៃគោលដៅកំណត់៩៥។

​ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ យ៉ាងដូច្នេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការបង្ការការឆ្លងមេរោគអេដស៍ តាមរយៈវិធីសាស្រ្តការបង្ការមុនការប្រព្រឹត្តប្រឈម (PrEP)”។

ឯកឧត្តមបណ្ឌិតបានបន្តថាការសម្រេចបាននូវលទ្ធផលជាទីមោទននេះ គឺដោយសារមានចក្ខុវិស័យវែងឆ្ងាយ និងឆន្ទៈមោះមុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រ និងអំពាវនាវជាចលនាជាតិតែមួយក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងការគិតគូរប្រកបដោយគតិបណ្ឌិត មោះមុត ឈ្លាសវៃ និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រេចបាននូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ព្រមទាំងមានការចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែកជាតិ អន្តរជាតិ និងសង្គមស៊ីវិល ក្រោមការដឹកនាំ និងសម្របសម្រួលរបស់ឯឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលនឹងឈានទៅសម្រេចបាននូវកម្មវត្ថុចំនួនបី ១)កាត់បន្ថយការឆ្លងថ្មីនៃមេរោគអេដស៍ឱ្យបានតិចជាង ១នាក់ក្នុងមួយថ្ងៃ ឬប្រមាណជាង ២០០នាក់ក្នុងមួយឆ្នាំ ២) កាត់បន្ថយការស្លាប់ដោយសារមេរោគអេដស៍ឱ្យនៅក្រោម ២០០នាក់ក្នុងមួយឆ្នាំ និង៣) លុបបំបាត់ការមាក់ងាយ និងរើសអើងអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះ។

តាមរយៈបទអន្តរាគមន៍របស់លោកវេជ្ជបណ្ឌិត ង៉ូវ បូរ៉ា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ក្រសួងសុខាភិបាល បានបង្ហាញថា មកដល់ត្រីមាសទី១ ឆ្នាំ២០២៥នេះ មានអ្នកផ្ទុកមេរោគអេដស៍បានមកទទួលសេវាថែទាំ និងព្យាបាលជំងឺអេដស៍មានចំនួនប្រមាណ ៧០.០១៣នាក់។ តាមការប៉ាន់ប្រមាណបែបវិទ្យាសាស្រ្តក្នុងឆ្នាំ២០២៣ មានអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាមានប្រមាណជា ៧៦.០០០នាក់ ដោយក្នុងនោះមានអ្នកឆ្លងថ្មីប្រមាណជា ១.២០០នាក់ ដែលភាគច្រើនជាក្រុមប្រជាជនគន្លឹះដូចជា ក្រុមស្រ្តីបម្រើការនៅសេវាកម្សាន្តសប្បាយ ក្រុមបុរសរួមភេទនឹងបុរស ក្រុមបំប្លែងភេទ ក្រុមប្រើប្រាស់គ្រឿងញៀន និងក្រុមអ្នកចាក់គ្រឿងញៀន ដែលចំនួនសរុបប្រមាណជា ១៦០.៧៦៣នាក់។

ជាបន្ត លោកវេជ្ជបណ្ឌិត បានជម្រាបជូនដល់អង្គប្រជុំផងដែរ ពីវិធីសាស្រ្តផ្តល់ឱសថបង្ការមុនការប្រព្រឹត្តប្រឈម ប្រឹព (PrEP) ដែលត្រូវតែអនុវត្តតាមនិយាមនៃការប្រើប្រាស់អនុម័តដោយក្រសួងសុខាភិបាល។ មកដល់ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្ពុជា មានសេវា ប្រឹព (PrEP) ចំនួន ៤៥កន្លែង ដែលមានអ្នកបានទទួល PrEP បានចំនូន ៣៤.០០០នាក់ ក្នុងនោះ បុរសរួមភេទនឹងបុរស ៦៩% ក្រុមបំប្លែងភេទ ១៣% ស្រ្តីបម្រើនៅសេវាកម្សាន្តសប្បាយ ១៥% និងដៃគូរបស់អ្នកផ្ទុកមេរោគអេដស៍ ឬក្រុមប្រជាជនគន្លឹះ ៣%។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ពីសកម្មភាពមួយចំនួនដែលគាំទ្រដល់អនុវត្ត ប្រឹព (PrEP) ក្នុងការឈានទៅសម្រេចបាននូវគោលដៅកំណត់ និងវិធីសាស្រ្តនៃការប្រើប្រាស់ PrEP ព្រមទាំងផែនការប្រចាំឆ្នាំសម្រាប់ការអនុវត្ត៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        135
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        116
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm