មន្ត្រីជាន់ខ្ពស់សុខាភិបាល ជំរុញក្រសួង ស្ថាប័ន រួមគ្នាអនុវត្តសកម្មភាពប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូន

2025/03/25 11:50:51 pm        124

ភ្នំពេញ ៖ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជម្រុញក្រសួង ស្ថាប័ន អាជ្ញាធររាជធានី ខេត្ត រួមគ្នាអនុវត្តសកម្មភាពការងាររបស់កម្មវិធីជាតិទាំងបី គឺកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូន ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងល្អប្រសើរថែមទៀត ក្រោមដំបូលនៃសុខសន្តិភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូ និងវឌ្ឍនភាព នៅទូទាំងប្រទេស។

ការថ្លែងរបស់ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង យ៉ាងដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ក្រោមប្រធានបទ «កម្ពុជាគ្មានជំងឺគ្រុនចាញ់ និងជំងឺព្រូនស៊ីស្តូត្រឹមឆ្នាំ២០២៥ ប្រកបដោយនិរន្តរភាព» នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ។ 

ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បានផ្តល់ជាអនុសាសន៍មួយចំនួនថែមទៀត ជូនដល់អង្គសន្និបាតសម្រាប់យកទៅធ្វើជាគតិ ដើម្បីពិនិត្យពិចារណាលើការវិនិយោគ គ្រប់គ្រង កែច្នៃ និងអនុវត្ត សម្រាប់កម្មវិធីជាតិទាំងបី នាឆ្នាំ២០២៥នេះ ដូចខាងក្រោម ៖សូមបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយចំនួនករណីឈឺ និងបង្ការកុំឱ្យស្លាប់ ពិសេសត្រូវ លុបបំបាត់ជំងឺគ្រុនចាញ់ និងជំងឺព្រូនស៊ីស្តូឱ្យបានជាស្ថាពរនាចុងឆ្នាំនេះ ស្របតាមផែនការយុទ្ធសាស្ត្រជាតិ។ សូមធ្វើការពិនិត្យវិភាគពិចារណារឡើងវិញលើ វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត រួមបញ្ចូលបច្ចេកវិទ្យាទំនើប ការលើកកម្ពស់ការចូលរួមអនុវត្តរបស់សហគមន៍ ការយល់ដឹងកាន់តែស៊ីជម្រៅអំពីកត្តាសង្គម បរិស្ថាន និងជីវសាស្រ្ត ដែលជាកត្តាឬសគល់មូលហេតុបង្កជំងឺគ្រុនចាញ់ គ្រុនឈាម ដង្កូវព្រូន និងជំងឺផ្សេងៗទៀត។ ពង្រឹង និងពង្រីកប្រសិទ្ធភាពការងារលើកកម្ពស់សុខភាពប្រកបដោយនវានុវត្តន៍ ផ្លាស់ប្តូរអាកប្បកិរិយាប្រជាពលរដ្ឋមកប្រកាន់យកការអនុវត្តអនាម័យផ្ទាល់ខ្លួន អនាម័យបរិស្ថាន អនាម័យការរស់នៅដែលអាចបង្ការជំងឺ និងកាត់ផ្តាច់ការចម្លងជំងឺបាន។ រៀបចំ និងគៀងគរធនធានសម្រាប់ ផែនការនិងការងារក្រោយការលុបបំបាត់ជំងឺគ្រុនចាញ់ ដែលរាប់ទាំងការរាយការណ៍ផ្អែកលើផែនការយុទ្ធសាស្រ្ត (២០១១-២០២៥) លទ្ធភាពនៃការវៀបចំឯកសារកម្មនៃជោគជ័យ ក៏ដូចជាកិច្ចការសំខាន់ៗឆ្ពោះទៅកាន់ការទទួលវិញ្ញាបនបត្របញ្ជាក់ការលុបបំបាត់ជំងឺគ្រុនចាញ់ ស្របតាមគោលការណ៍អន្តរជាតិ និងបន្តពង្រឹងការងារប្រយុទ្ធនឹងជំងឺគ្រុនឈាម ធ្វើយ៉ាងណាបង្ការកុំឱ្យមានការកើតឡើងការរាតត្បាតទ្រង់ទ្រាយធំ ។ 

ជាចុងក្រោយលោកបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានលើកឡើងថា មជ្ឈមណ្ឌល មានមុខងារចំបងដឹកនាំគ្រប់គ្រងបេសកកម្មប្រយុទ្ធ និងលុបបំបាត់រាល់ជំងឺបង្កឡើងដោយភ្នាក់ងារចម្លងបាណកសត្វ និងប៉ារ៉ាស៊ីត តាមរយៈកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន ដោយមានកិច្ចសហការដៃគូអភិវឌ្ឍ ដៃគូអនុវត្តជាតិ និងអន្តរជាតិចូលរួម។ វឌ្ឍនភាពចំបងៗ នៃបេសកកម្មរបស់កម្មវិធីជាតិរួមមាន៖ សមិទ្ធផលទទួលបាននូវវិញ្ញាបនបត្រពីអង្គការសុខភាពពិភពលោក នាឆ្នាំ២០១៧ អំពីជំងឺព្រូនជើងដំរី លែងជាបញ្ហាសុខភាពសាធារណៈ នៅប្រទេសកម្ពុជា។ សមិទ្ធផលសម្រេចជោគជ័យលើគោលដៅគន្លឹះឆ្នាំ២០១៥ បញ្ឈប់ភាពស៊ាំថ្នាំអាតេម៉ីស៊ីនីន ជាមួយមេរោគគ្រុនចាញ់។ សម្រេចជោគជ័យលើគោលដៅគន្លឹះឆ្នាំ២០២០ ដោយគ្មានមនុស្សស្លាប់ដោយជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨។ គ្មានគ្រុនចាញ់ហ្វាល់ស៊ីប៉ារ៉ូមឆ្លងក្នុងប្រទេសឆ្នាំ២០២៤។ គ្រុនចាញ់ ឆ្នាំ២០២៤ មាន ៣៥៥ករណី និងឆ្នាំ២០២៥នេះ សល់៦ករណីឆ្លងក្នុងប្រទេស និង២ករណីនាំចូល។ ជំងឺគ្រុនឈាមឆ្នាំ២០២៤ កាត់បន្ថយជាង៤ដង បើប្រៀបធៀបនឹងឆ្នាំ២០២៣ និងបានទប់ស្កាត់បង្ការមិនឱ្យមនុស្សកើតគ្រុនឈាមបានជាង ៧០% ( ៥ម៉ឹនករណី)ឆ្នាំ២០២៥គ្រុនឈាមកំពុងនៅស្ថានភាពទាបជាធម្មតានិងស្លាប់តែមួយនាក់៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        120
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        101
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm