ប្រមុខការពារជាតិប្រាប់កងទ័ពឲ្យរក្សាភាពស្ងៀមស្ងាត់ខណៈនៅតាមព្រំដែនគ្មានបញ្ហាអ្វីកើតឡើងដូចការញុះញង់ពីបុគ្គលខ្លះនោះទេ

2025/03/25 11:57:17 pm        153

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានប្រាប់ដល់កងទ័ព ទាំងអស់ឲ្យរក្សាភាពស្ងៀមស្ងាត់ និងកុំជឿតាមការញុះញង់ និងបំភ្លើស បំភ្លៃព័ត៌មានមួយចំនួនទាក់ទង នឹងបញ្ហាព្រំដែនជាមួយប្រទេសជិតខាងជាពិសេសជាមួយប្រទេសថៃ ខណៈព័ត៌មានខ្លះកើតឡើងពីការញុះញង់របស់ក្រុមប្រឆាំងថៃ និងក្រុមប្រឆំាងផ្កាប់មុខរបស់ខ្មែរ ដើម្បីតែគេងចំណេញនយោបាយរបស់ពួក គេប៉ុណ្ណោះ។

 ក្នុងឱកាសចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាគពិសេសខេត្តកណ្តាល និងកងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៣ ខេត្តតាកែវ និងខេត្តកំពត នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ នាយឧត្តមសេនីយ៍ ទៀ សីហា បាន លើកឡើងថា ព័ត៌មានតាមបណ្តាញសង្គមខ្លះដែលថាភាគីថៃបង្ហាញ និងសម្តែងរិទ្ធនូវ​យុទ្ធោបករណ៍ហើយដឹកមកព្រំដែនក្បែរប្រទេសកម្ពុជានោះ គឺជាព័ត៌មានក្លែងក្លាយ និងរូបភាពចាស់ ដែលបានបង្កើតឡើងដោយក្រុមប្រឆាំង ថៃនិងក្រុមប្រឆាំងរបស់ខ្មែរតែប៉ុណ្ណោះ ខណៈការប្រឌិតរបស់ពួកប្រឆាំងទាំងនោះគឺមានគោលបំណងឲ្យ មានភាពតានតឹងនូវតាមព្រំដែនប្រទេសទាំងពីរ(កម្ពុជា-ថៃ)។

 ប្រមុខការពារជាតិកម្ពុជារូបនេះ បានលើកឡើងទៀតថា បញ្ហាព្រំដែនជាបញ្ហារសើបមួយព្រោះក្រុមប្រឆាំងតែងលើកបញ្ហាព្រំដែនយកមកធ្វើការវាយប្រហារចំពោះរាជរដ្ឋាភិបាល ដូចជាករណីយ៍CLVជាមួយប្រទេសវៀតណាមហើយនៅពេលដែលរដ្ឋភិបាលសម្រេចលុបCLV ជាមួយវៀតណាមចោល ពួកគេបានលើកយកបញ្ហាព្រំដែនជាមួយប្រទេសថៃមកធ្វើការវាយប្រហាររាជរដ្ឋាភិបាលកម្ពុជាវិញម្ដង ដូច្នេះ សូមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់រក្សានូវភាពស្ងៀមស្ងាត់។

 យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ ទៀ សីហា បានប្រាប់ដល់ជានាយទាហាន នាយទាហានរង និងពលទាហានក្នុងឱកាសសួរសុខទុក្ខនោះថា បញ្ហាព្រំដែនជាមួយប្រទេសជិតខាងត្រូវបានប្រមុខរាជរដ្ឋា ភិបាលបានកំពុងដោះស្រាយគ្នាដោយសន្តិវិធី ជាពិសេសជាមួយភាគីថៃ គឺគ្មានបញ្ហាអ្វីនោះឡើយ ដូច្នេះ នាយឧត្តមសេនីយ៍ណែនាំកុំឲ្យជឿលើព័ត៌ដែលមានលក្ខណៈញុះញង់ និងបំភ្លៃការពិតទាំងនោះឲ្យសោះ៕

អត្ថបទ បាន ចក់​

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm