ជនជាតិរុស្ស៊ីជាង ១៣០នាក់ បានរងរបួស និង ១៦នាក់ស្លាប់ ដោយសារការវាយប្រហារដោយយោធាអ៊ុយក្រែន

2025/03/26 12:16:54 am        85

ឯកអគ្គរដ្ឋទូតទទួលបន្ទុកបេសកកម្មពិសេសនៃក្រសួងការបរទេសរុស្ស៊ី លោក Rodion Miroshnik បាននិយាយថា ជនស៊ីវិលជាង ១៣០នាក់ ក្នុងនោះមានកុមារ ៤នាក់ បានរងរបួស ខណៈដែលមនុស្ស ១៦នាក់ បានស្លាប់ ក្នុងរយៈពេលមួយសប្តាហ៍ ដោយសារការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ចំនួនអ្នកស្លាប់និងរបួសខ្ពស់បំផុត បានកើតឡើងនៅក្នុងតំបន់នៃសាធារណរដ្ឋប្រជាមានិត Donetsk  តំបន់ Belgorod តំបន់ Kursk និង Kherson និងសាធារណរដ្ឋប្រជាមានិត Lugansk ។

លោក Miroshnik បាននិយាយថា៖«ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ជនស៊ីវិល ១៥០នាក់ បានទទួលរងពីការបាញ់ផ្លោងៈ មនុស្ស ១៣៤នាក់ បានរងរបួស ក្នុងនោះមានអនីតិជន ៤នាក់ និង ១៦នាក់ត្រូវបានសម្លាប់។ ស្របពេលមានការពិភាក្សាអំពីកិច្ចប្រឹងប្រែង ដើម្បីដំណោះស្រាយដោយសន្តិវិធី ទីក្រុងគីវបានបង្ហាញពីបង្កើនបាញ់ផ្លោងទៅលើហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល នៅក្នុងទឹកដីរុស្ស៊ី។ ចំនួនអ្នកស្លាប់និងរងរបួសខ្ពស់បំផុត ត្រូវបានកត់ត្រា នៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk តំបន់ Belgorod, Kursk, Kherson និងសាធារណរដ្ឋប្រជាមានិត Lugansk»។ 

លោកបានបន្ថែមថា សរុបមក កងកម្លាំងអ៊ុយក្រែន បានបាញ់គ្រាប់ជាង ១.៩០០ ប្រភេទផ្សេងៗគ្នា ទៅលើទឹកដីរុស្ស៊ី កាលពីសប្តាហ៍មុន។ ការវាយប្រហារដោយយានដ្រូន ដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងតំបន់ Saratov និង Rostov ។លោក Miroshnik បានកត់សម្គាល់ថា ផ្ទះលំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធថាមពល ការដឹកជញ្ជូនសេវាសង្គ្រោះបន្ទាន់ ស្ថាប័នវេជ្ជសាស្ត្រ និងការអប់រំ កន្លែងពាណិជ្ជកម្ម និងកន្លែងចតរថយន្ត ត្រូវបានវាយប្រហារ»។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        8
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        9
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm