អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំត្រួតពិនិត្យការចុះស្រង់ស្ថិតិចំនួនជនបរទេស នៅទីតាំងដែលមិនផ្តល់កិច្ចសហការ

2025/03/26 01:01:03 am        197

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណះបញ្ជាការឯកភាពខេត្ត បានធ្វេីការណែនាំដល់គ្រប់កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ក៏ដូចជាកន្លែងធ្វេីការដែលមានជនបរទេសស្នាក់នៅ ឬធ្វេីការ នៅក្នុងខេត្តទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពជនបរទេសទាំងនោះឲ្យត្រឹមត្រូវដើម្បីធ្វើរបាយការណ៍មករដ្ឋបាលខេត្ត ធ្វើ​បច្ចុប្បន្នភាពចំនួនជនបរទេស បានជាក់លាក់ ដែលកំពុងស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ ។

ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានដាក់នូវបទបញ្ជា ដែរចំពោះកាស៊ីណូ ក៏ដូចជា​សណ្ឋាគារ ផ្ទះសំណាក់ ដែលត្រូវមានកិច្ចសហការផ្តល់ទិន្នន័យចំនួនជនបរទេស ដែល​កំពុងស្នាក់នៅធ្វេីការនៅក្នុងខេត្ត បេីមិនព្រមសហការជាមួយអាជ្ញាធរខេត្តនោះទេ នឹងត្រូវធ្វើការ​អនុវត្តទៅតាមនីតិវិធីជាធរមាន។

ជាមួយគ្នានោះដែរអាជ្ញាធរមានសមត្ថិកិច្ច និងធ្វើការចុះដោយផ្ទាល់ ដើម្បីស្រង់ស្ថិតិចំនួន​ជនបរទេស​ជាក់ស្តែង នៅទីតាំងដែលមិនផ្តល់កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ដើម្បីធ្វើរបាយការណ៍ ជូនក្រសួងមហាផ្ទៃ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលផងដែរ។

សូមបញ្ជាក់ថា ការធ្វេីបច្ចុប្បន្នភាពជនបរទេស ​នៅក្នុងខេត្តបន្ទាយមានជ័យនេះ គឺ​ដេីម្បីលើក​កម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ ដូច្នេះក្នុងនាមក្រុមហ៊ុន កាស៊ីណូ ​និងម្ចាស់ផ្ទះសំណាក់ គប្បី​ត្រូវចូលរួមពង្រឹងវិស័យសន្តិសុខ ​សុវត្ថិភាព និងសណ្តាប់ធ្នាប់​សាធារណៈតាមបណ្តាក្រុង-ស្រុក ឃុំ-សង្កាត់ ឲ្យល្អប្រសើរ ដើម្បីធានាសុខដុមនីយកម្ម​របស់​ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ ​និងអ្នកវិនិយោគ ជាតិ-អន្តជាតិ ​ក្នុងខេត្តឱ្យមកទស្សនា និង​ប្រកបរបររកស៊ី ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ឲ្យជំនឿទុកចិត្តកាន់តែខ្លាំងឡើង​ថែម​ទៀតផងដែរ៕ អត្ថ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        184
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm