រដ្ឋមន្ត្រីការពារជាតិន័រវែស៖ សហរដ្ឋអាមេរិកនៅតែប្តេជ្ញាការពារសន្តិសុខអឺរ៉ុប

2025/03/26 01:09:14 am        61

រដ្ឋមន្ត្រីការពារជាតិន័រវេស បានលើកឡើងថា លោកជឿថា សហរដ្ឋអាមេរិកនៅតែមានការប្តេជ្ញាចិត្ត ចំពោះវិស័យការពារជាតិរបស់អឺរ៉ុប ប៉ុន្តែទ្វីបនេះ ត្រូវតែទទួលខុសត្រូវលើការចំណាយឲ្យច្រើនបន្ថែមទៀត ដើម្បីការការពារខ្លួន ប្រសិនបើទីក្រុងវ៉ាស៊ីនតោន នឹងបំពេញតាមការសន្យាផ្ដល់សន្តិសុខរបស់ខ្លួន។

គួរបញ្ជាក់ថា ការគាំទ្ររបស់អាមេរិក សម្រាប់វិស័យការពារជាតិ នៅអឺរ៉ុប បានក្លាយជាសំណួរមួយ នាពេលថ្មីៗនេះ ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ប្រទេសជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ (NATO) ត្រូវតែដំឡើងការចំណាយលើវិស័យការពារជាតិដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ពោលគឺខ្ពស់ជាងកម្រិតគោលដៅ ២ភាគរយ នាពេលបច្ចុប្បន្ន ហើយបានបញ្ជាក់ថា សហរដ្ឋអាមេរិកប្រហែលជាមិនផ្ដល់ការការពារ ដោយសារការចំណាយមិនដល់កម្រិតទាំងនោះទេ។

ជាមួយគ្នានេះ ជំហររបស់លោក Trump ចំពោះអ៊ុយក្រែនដែលកំពុងជួបការលំបាក ក្នុងប្រយុទ្ធជាមួយការលុកលុយរបស់រុស្ស៊ី ក៏ជាកង្វល់មួយដែរ។ ប៉ុន្តែប្រទេសន័រវេស ដែលជាសមាជិកស្ថាបនិកនៃអង្គការណាតូ និយាយថា ការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអឺរ៉ុបនៅតែមានស្ថិរភាព។

លោក Tore O. Sandvik បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖ «ពួកយើងមិនបានឃើញថា ការគាំទ្ររបស់សហរដ្ឋអាមេរិក កំពុងបាត់បង់ទៅនោះទេ»។ ដោយសំដៅដល់សន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលបញ្ជាក់ពីសន្តិសុខសមូហភាព លោកបានបន្ថែមថា៖ «យើងទទួលបានការបញ្ជាក់អះអាងទាំងពីរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth និងពីលោក Trump ផ្ទាល់ ទៅកាន់មេដឹកនាំអឺរ៉ុបមួយចំនួនថា សហរដ្ឋអាមេរិក ប្ដេជ្ញាចិត្តគាំទ្រមាត្រា ៥»។

លោក Sandvik បានបញ្ជាក់ថា៖ «សម្រាប់អ្នកដែលភ័យខ្លាចថា សហរដ្ឋអាមេរិកនឹងមិនមានវត្តមាន នៅពេលត្រូវការចាំបាច់ ចម្លើយ គឺថា បង្កើនការទទួលខុសត្រូវ សម្រាប់សន្តិសុខផ្ទាល់ខ្លួនរបស់អ្នក។ អឺរ៉ុបត្រូវតែទទួលខុសត្រូវចំណែកធំនៃការចំណាយផ្នែកវិស័យការពារជាតិ ដើម្បីឲ្យសហរដ្ឋអាមេរិកបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួន»៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        1
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        17
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm