ឡាវអរគុណកម្ពុជាបានជួយផ្ដល់ជំនួយថវិកា និងវ៉ាក់សាំងស៊ីណូវ៉ាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

2021/11/30 07:13:32 pm        134

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលអមដំណើរនាយករដ្ឋមន្រ្តីឡាវ ផ្តើមមកបំពេញទស្សនកិច្ចនៅកម្ពុជា បានថ្លែងអរគុណដល់កម្ពុជា បានផ្តល់ជំនួយថវិកា និងវ៉ាក់សាំងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ថ្លែងក្នុងឱកាសជួបសំដែងការគួរសម និងពិភាក្សាការងាររវាង​ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្ត​ក្រសួង​សុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ​ឯកឧត្តម Bounfeng Phoummalaysith (ប៊ូហ្វេង ភូម៉ាល័យសិទ្ធ) រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីសី្តការក្រសួងសុខាភិបាល ព្រឹកថ្ងៃ​ទី​៣០ ខែវិចិ្ឆកា ឆ្នាំ​២០២១​នេះ។

ក្នុងជំនួបពិភាក្សាគ្នានេះភាគីទាំងពីរកម្ពុជា-ឡាវ បានផ្តោតសំខាន់លើការរៀនសូត្រ និងបទ​ពិសោធន៍​ពីគ្នា លើ​ការ​ងារ​ផ្សេងៗ ក្នុង​ការឆ្លើយតបបន្ទាន់លើការងារទប់ស្កាត់ជំងឺកូវីដ-១៩។ អ្វីដែល​រដ្ឋមន្រី្តក្រសួងសុខាភិបាលឡាវ ថ្លែង​ក្នុង​ជំនួប​នេះ គឺសូមថ្លែង​អំណរ​គុណយ៉ាងជ្រាវជ្រៅ​ជាទី​បំផុត​ជូន​ចំពោះ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន​ទឹកចិត្តសប្បុរសធម៌ ​ក្នុងការផ្តល់ជំនួយជូនដល់សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជា​មានិតឡាវ។

ជាមួយគ្នានោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានជម្រាបជូនរដ្ឋមន្រី្តក្រសួងសុខា​ភិបាល​ឡាវថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត សម្រេចផ្តល់ជាអំណោយ​មនុស្ស​ធម៌​ដ៏ថ្លៃថ្លា នូវវ៉ាក់​សាំងបង្ការ​ជំងឺ​កូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ​ចំនួន៥០​ម៉ឺនដូស ​និងរថយន្តដឹកវ៉ាក់សាំងចំនួន០២គ្រឿង និង​ថវិកា១៣លានដុល្លារ​ ដើម្បីធ្វើជា​អំណោយ​​មនុស្សធម៌​ជូនទៅដល់ឡាវ។

ក្រោយជំនួបសម្តែងការគួរសម និងពិភាក្សាការងារខាងលើនេះលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ និង​ជារដ្ឋ​លេខា​ធិការ​ក្រសួងសុខាភិបាល បានប្រាប់បណ្តាញអ្នកសារព័ត៌មានថា ភាគីឡាវ ក៏បានសុំរៀនសូត្រពីកម្ពុជា ទន្ទឹមនឹងនោះភាគីទាំងពីរ ក៏ចែករំលែកនូវបទ​ពិសោធន៍​ក្នុងការចាក់​វ៉ាក់​សាំង​កូវីដ-១៩ ហើយការចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺជាឧបករណ៍ដ៏សំខាន់ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ភាគីឡាវ បាន​បញ្ជាក់ថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លា​របស់សម្តេចតេជោ នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា នាពេលមុននេះ ដែល​បាន​ផ្តល់​នូវ​​សំភារៈឧបករណ៍​វេជ្ជសាស្រ្ត ​ក៏ដូចជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ចំនួន២០ម៉ឺនដូស គឺឡាវ​បានយកទៅ​ចាត់ចែង​ប្រើប្រាស់​ប្រកប​ដោយប្រសិទ្ធភាព។ ដោយបានប្រើបា្រស់ទៅដល់ប្រជាជនដែលរស់នៅ​ក្នុង​ខេត្តចំប៉ាសាក់ ​និងទីប្រជុំជនមួយ​ចំនួន​ទៀត​។

ឯកឧត្តម រដ្ឋមន្រី្តសុខាភិបាលឡាវ ក៏រំពឹងទុកថា ក្រោយ​ពី​ទទួល​បាននូវអំណោយសារជាថ្មី នូវ​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន៥០​ម៉ឺនដូស ​ដែលនឹងរៀបចំពិធីប្រគល់ និង​ទទួល នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ​នៅច្រក​ព្រំដែន​កម្ពុជា-ឡាវ ​នាខេត្តស្ទឹងត្រែង នឹងយក​អំណោយនេះទៅចាត់ចែង​ប្រើប្រាស់​ឲ្យ​បាន​សម​ស្របនា​ពេល​បន្ត​ទៀត​ដើម្បី​ជា​គុណ​ប្រយោជន៍​ធ្វើឲ្យប្រសើរឡើង​នូវការងារឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ នៅក្នុង​ប្រទេស​ឡាវ។

ទន្ទឹមនឹងនោះឡាវក៏រំពឹងថា ​តាម​រយៈ​ការ​ពង្រីកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាម​តំបន់​ដាច់ស្រយាល។ ​ពិព្រោះថាឡាវ​ បានចាប់ផ្តើមចាក់វ៉ាក់​សាំង​ពី​តំបន់​ទី​ប្រជុំ​ជន​ ហើយបច្ចុប្បន្ន​នេះ​ក៏​កំពុងពង្រីក ​ទៅកាន់តំបន់ដាច់ស្រយាលផ្សេងៗ។

ដូច្នេះឯកឧត្តម រដ្ឋមន្រី្តឡាវ​សូមរៀនសូត្រពីកម្ពុជា ក្នុងការ​ស្វែងរក​អ្នក​ដែលជួបការលំបាក រក​ទីកន្លែង​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ដើម្បីផ្តល់នូវ​វ៉ាក់សាំង​បង្ការជំងឺ​កូវីដ-១៩​ជូនទៅ​ប្រជា​ពលរដ្ឋឡាវ ​ឲ្យបានច្រើន។ ហើយឡាវ​ ក៏សង្ឃឹមថា ក្នុងឆ្នាំ២០២២​ខាង​មុខ​នេះ នឹង​ពង្រីក​ការ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ទៅ​ដល់ក្រុមមនុស្សអាយុផ្សេងៗ ទៅតាម​លំដាប់ផងដែរ៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm