អ្នកវិភាគ៖ ក្រុមឧទ្ទាម M23ទំនងជាដណ្តើមបានដែនដីបន្ថែមទៀតរបស់កុងហ្គោ បើទោះបីជាមានកិច្ចប្រជុំស្វែងរកសន្តិភាពនៅកាតា

2025/03/26 03:31:30 am        21

អ្នកវិភាគកុងហ្គោមួយរូប និយាយនៅថ្ងៃអង្គារនេះថា ប្រទេសរ៉្វាន់ដា និងក្រុមឧទ្ទាម M23ទំនងជាដណ្តើមបានដែនដីបន្ថែមទៀតនៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីទទួលបានអនុភាពនៅក្នុងកិច្ចចរចានាពេលអនាគត បើទោះបីជាមានកិច្ចប្រជុំស្វែងរកសន្តិភាពធ្វើម្ចាស់ផ្ទះដោយប្រទេសកាតាកាលពីពេលថ្មីៗនេះ និងសំពាធកើនឡើងពីអន្តរជាតិក៏ដោយ ។

ជាការឆ្លើយតបនឹងស្ថានភាពដ៏ធ្ងន់ធ្ងរនេះ ប្លុកនៅអាហ្វ្រិកខាងត្បូង និងប្លុកអាហ្វ្រិកខាងកើត បានតែងតែអតីតប្រមុខរដ្ឋចំនួន ៥នាក់ រួមទាំងលោក Olusegun Obasanjo មកពីប្រទេសនីហ្សេរីយ៉ា លោក Kgalema Motlanthe មកពីប្រទេសអាហ្វ្រិកខាងត្បូង និងលោក Sahle-Work Zewde មកពីប្រទេសអេត្យូពី ដើម្បីសម្របសម្រួលដំណើរការស្វែងរកសន្តិភាពនៅកុងហ្គោ ។

លោក Jason Stearns គឺជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Simon Fraser និយាយថា ប្រទេសរ៉ា្វន់ដា និងក្រុមឧទ្ទាម M23 មាននូវការទាមទារថ្នាក់ជាតិ ពិបាកសម្រេចបានជាមួយនឹងការកាន់កាប់ទឹកដីបច្ចុប្បន្ន ។

លោកថា ពួកគេត្រូវការចូលរួមក្នុងដំណើរការស្វែងសន្តិភាព ប៉ុន្តែពួកគេប្រហែលមិនប្តេជ្ញាចិត្តនោះទេ បង្កការលំបាកសម្រាប់ថ្នាក់ដឹកនាំរបស់រ៉្វាន់ដា ក្នុងការថែរក្សាសុវត្ថិភាពរបស់ពួកគេ ខណៈចូលរួមជម្លោះធ្វើឲ្យមនុស្សរាប់លាននាក់ជម្លៀសខ្លួន ។

ក្រុមឧទ្ទាម M23បានច្រានចោលការអំពាវនាវឲ្យមានបទឈប់បាញ់ បើទោះបីជាកិច្ចប្រជុំកាលពីពេលថ្មីៗនៅក្នុងប្រទេសកាតា រវាងប្រធានាធិបតីកុងហ្គោ លោក Felix Tshisekedi និងប្រធានាធិបតីរ៉្វាន់ដាលោក Paul Kagame ក៏ដោយ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        255
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        297
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        276

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm