មនុស្សរាប់រយនាក់ចូលរួមការតវ៉ាប្រឆាំងក្រុមហាម៉ាសដ៏ធំបំផុត នៅហ្កាហ្សា ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមផ្ទុះឡើង

2025/03/26 05:09:01 pm        122

មនុស្សរាប់រយនាក់បានចូលរួមក្នុងការតវ៉ាប្រឆាំងក្រុមហាម៉ាសដ៏ធំបំផុតនៅហ្កាហ្សាចាប់តាំងពីសង្គ្រាមជាមួយអ៊ីស្រាអែលបានចាប់ផ្តើមផ្ទុះឡើង ដោយបានទាមទារឱ្យក្រុមនេះចុះចេញពីអំណាច។ក្រុមសកម្មប្រយុទ្ធហាម៉ាសរុំមុខ ដែលខ្លះប្រដាប់ដោយកាំភ្លើង និងខ្លះទៀតកាន់ដំបង បានធ្វើអន្តរាគមន៍ និងបង្ខំឱ្យក្រុមបាតុករបំបែកជួរ ដោយវាយដំពួកគេជាច្រើននាក់។

វីដេអូដែលត្រូវបានចែករំលែកព្រោងព្រៀតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយក្រុមសកម្មជនជាធម្មតារិះគន់ក្រុមហាម៉ាស បានបង្ហាញហ្វូងបុរសវ័យក្មេងដើរតាមដងផ្លូវនៃទីក្រុង Beit Lahia ភាគខាងជើង ដែនដីហ្កាហ្សា កាលពីថ្ងៃអង្គារដោយស្រែកថា ចុះចេញ ក្រុមហាម៉ាសចុះចេញទៅ។

អ្នកគាំទ្រក្រុមហាម៉ាសបានការពារក្រុមនេះ ដោយបាននិយាយសម្រាលពីសារៈសំខាន់នៃបាតុកម្ម និងចោទប្រកាន់ក្រុមអ្នកចូលរួមថាជាជនក្បត់។ ក្រុមហាម៉ាស ពុំទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ។

ការតវ៉ានានានៅភាគខាងជើងទឹកដីហ្កាហ្សា បានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមខ្មាន់កាំភ្លើងក្រុមជីហាតអ៊ីស្លាមបានបាញ់រ៉ូកែតទៅកាន់ប្រទេសអ៊ីស្រាអែល ដែលជំរុញឱ្យមានការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការជម្លៀសប្រជាពលរដ្ឋផ្នែកធំៗនៃតំបន់ Beit Lahia របស់ដែនដីហ្កាហ្សា ដែលបង្កឱ្យមានកំហឹងជាសាធារណៈនៅក្នុងតំបន់នេះ។

អ៊ីស្រាអែលបានបន្តយុទ្ធនាការយោធារបស់ខ្លួននៅតំបន់ហ្កាហ្សា បន្ទាប់ពីបទឈប់បាញ់ជិតពីរខែ ដោយបានស្តីបន្ទោសក្រុមហាម៉ាសចំពោះការបដិសេធសំណើថ្មីរបស់សហរដ្ឋអាមេរិកដើម្បីបន្តបទឈប់បាញ់។ ផ្ទុយទៅវិញ ក្រុមហាម៉ាសបានចោទប្រកាន់អ៊ីស្រាអែលថាបានបោះបង់ចោលកិច្ចព្រមព្រៀងដើម ដែលបានព្រមព្រៀងគ្នាកាលពីខែមករា។មនុស្សចំនួន៧៣០នាក់ បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃ១៨មីនា និងបង្ខំឲ្យពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់ជម្លៀសចេញពីជម្រក ហើយនៅថ្ងៃអង្គាសប្ដាហ៍នេះ អ៊ីស្រាអែលបានបន្តប្រតិបត្តិការយោធាទាំងតាមអាកាសនិងថ្មើរជើង សម្លាប់មនុស្សជិត១០០នាក់ទៀត៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        328
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        327
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        318

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm