ក្រសួងប្រៃសណីយ៍ រៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកទី១ ស្តីពី «ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត» ក្រោមប្រធានបទ “វឌ្ឍនភាពនៃ​ការ​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​បញ្ញាសិប្បនិម្មិត”

2025/03/26 05:21:44 pm        169

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ​(ក.ប.ទ.) អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងក្រុមការងារបញ្ញាសិប្បនិម្មិត ក.ប.ទ. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយនិងប្រមូលធាតុលើកទី១ ស្ដីពី “ការ​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​បញ្ញាសិប្បនិម្មិត” ក្រោមប្រធានបទ “វឌ្ឍនភាពនៃ​ការ​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​បញ្ញាសិប្បនិម្មិត” ក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង និងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” របស់ ក.ប.ទ.។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការ ក.ប.ទ. ដែលមានអ្នកចូលរួមសរុបប្រមាណ ១៥០នាក់ អញ្ជើញមកពីបណ្តាក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ សហគមន៍អ្នកជំនាញ អ្នកបច្ចេកទេស និងតួអង្គពាក់ព័ន្ធនានាក្នុងវិស័យសាធារណៈនិងវិស័យឯកជន។

ឯកឧត្តម កែវ សុទ្ធិ បានថ្លែងសុន្ទរកថាបើកសិក្ខាសាលាស្វាគមន៍សិក្ខាកាមទាំងអស់ និងលើកឡើងអំពីសមិទ្ធផលរបស់ ក.ប.ទ. ក្នុងការចូលរួមធ្វើបរិវត្តកម្មឌីជីថល និងអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល ព្រមទាំងលើកកម្ពស់ការស្រាវជ្រាវនិងការប្រើប្រាស់បច្ចេកវិទ្យាឈានមុខថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ បន្ថែមលើនេះ សិក្ខាសាលាមានការចូលរួមធ្វើបទបង្ហាញពី ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្រុមការងារជំនាញ ក.ប.ទ. លើប្រធានបទសំខាន់ៗ រួមមាន៖ (១) សាវតារនិងវឌ្ឍនភាពការងារបញ្ញាសិប្បនិម្មិតនៅកម្ពុជា (២) ឯកសារគោលនយោបាយបញ្ញាសិប្បនិម្មិតថ្នាក់តំបន់ (៣) លទ្ធផលនៃការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា និង (៤) ទស្សនាទាននិងចំណុចសំខាន់ៗនៃយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត។

ក.ប.ទ. សូមជម្រាបជូនផងដែរថា ក.ប.ទ. នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយនិងប្រមូលធាតុចូលលើកទី២ ស្ដីពី “ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” ក្រោមប្រធានបទ “កិច្ចពិភាក្សានៃសហគមន៍អ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិត” នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០ នាទីព្រឹក - ១២:០០ នាទីព្រឹក នៅសាលប្រជុំ Conference Hall ជាន់ទី៣ អគារ Innovation Center នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

ក.ប.ទ. សូមអញ្ជើញអ្នកជំនាញនិងអ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ ព្រមទាំងនិស្សិតមកពីគ្រប់ស្ថាប័នចូលរួមសិក្ខាសាលានេះដោយផ្ទាល់ដោយតម្រូវឱ្យធ្វើការចុះឈ្មោះជាមុនតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/aiworkshoppublic ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតពេញកន្លែងដែលបានកំណត់។

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        148
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        124
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm