ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសមិទ្ធផលនានានៅស្រុកព្រៃនប់

2025/03/26 05:28:07 pm        244

ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសមិទ្ធផលនានានៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបង្ហាញក្ដីសោមនស្សរីករាយដែលបានអញ្ជើញជា អធិបតីក្នុងពិធីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការ នៅខេត្តព្រះសីហនុ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ ខេត្តព្រះសីហនុ ជាខេត្តសក្ដានុពលមួយដែលត្រូវកសាងមិនអាចអត់បានឡើយ ខណៈខេត្តនេះ គឺជាខេត្តនាំមុខដែលមានកំពង់ផែទឹកជ្រៅ ដែលអនុញ្ញាតឱ្យកំពង់ផែនេះ មានសមត្ថភាពទទួលការចូលចតរបស់នាវាដឹកទំនិញធំៗលើពិភពលោកអាចចូលចតបានស្ទើរតែ១០០% នៅក្នុងឆ្នាំ២០២៩។ ជាពិសេសកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ចំនួន ១លាន TEUs ជាលើកដំបូង។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅទៀតនាពេលខាងមុខ ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះ គឺធនធានមនុស្សក្នុងខេត្ត ដើម្បីបម្រើដល់ការអភិវឌ្ឍរីកចម្រើនទាំងនេះ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា កាលពីម្សិលមិញសម្ដេចបានជួបជាមួយនឹង លោកស្រី Mariam J. Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា, វៀតណាម និងឡាវ និងសហការី។ សម្ដេច បញ្ជាក់ថា ក្នុងឱកាសជំនួបនេះ សម្ដេចនឹងនាយិកាគ្រប់គ្រងនៃធនាគារពិភព បានមើលឃើញដូចគ្នាថា ចំណុចសំខាន់ក្នុងការអភិវឌ្ឍរីកចម្រើន គឺមានធនធានមនុស្សដែលខ្លាំង ហើយធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ទៀតថា កាលពីម្សិលមិញ សម្ដេចក៏បានដឹកនាំប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំ គន្លងអប់រំនៅកម្ពុជា ជាមួយរដ្ឋមន្រ្ដីក្រសួងអប់រំ និងក្រសួងការងារ ដើម្បីតម្រង់ទិសពង្រឹងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងគោលបំណងកសាងកម្មវិធីអប់រំមួយ ដែលមានច្រកសិក្សាច្រើនជម្រើស ដោយផ្អែកលើសមត្ថភាពសិស្ស និងមានទំនាក់ទំនងច្បាស់លាស់ប្រកបដោយភាពបត់បែន រវាងប្រព័ន្ធអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍មូលធនមនុស្សប្រកបដោយសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ឆ្នាំនេះសម្ដេចនឹងអញ្ជើញជួបជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សច្រើន ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធនានានៅតាមសាលារៀន ហើយនៅឆ្នាំក្រោយសម្ដេចនឹងបន្តជួបជាមួយបងប្អូនកម្មករកម្មការិនីតាមរោងចក្រ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖កុំខ្វល់ជាមួយអ្នកដែលនិយាយលាបពណ៌មកលើការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ប៉ុន្ដែយើងត្រូវខិតខំបន្តអភិវឌ្ឍន៍ និងផ្ដល់ប្រយោជន៍ទៅដល់ប្រជាពលរដ្ឋពិតប្រាកដ ដូចជាការសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការ នៅខេត្តព្រះសីហនុថ្ងៃនេះ គឺជាសមិទ្ធផលជាក់ស្ដែង។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ ពេលផ្លាស់ប្ដូរពីមេជើងគោក មកជានាយករដ្ឋមន្រ្ដី ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ ម៉ោងទៅមួយថ្ងៃ ៤៨ ម៉ោង ខ្ញុំកាន់តែអរ ដើម្បីមានពេលវេលាច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយដល់ប្រជាពលរដ្ឋ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា មកដល់ម៉ោងនេះ ខេត្តព្រះសីហនុ តាមរយៈការប្រកាសដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល និងការសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះរហូតដល់ដំណាច់ឆ្នាំ២០២៥ ជាលទ្ធផលក្រុមការងារពិសេសជំរុញការវិនិយោគទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៣០២ គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ចំនួន ២៦៩ គម្រោង។ ខណៈដើម្បីជំរុញសកម្មភាពអភិវឌ្ឍន៍ឡើងវិញ រាជរដ្ឋាភិបាលទើបបានអនុម័តគម្រោងអភិវឌ្ឍន៍​ខេត្តជាប់សមុទ្រ ក្នុងនោះយកខេត្តព្រះសីហនុជាគោលផងដែរ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានរម្លឹកពាក្យស្លោកមួយថា «សង្គ្រាមគឺជាទីលាន ទីកន្លែងដែលក្មេងៗ យុវជន អត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នា ប៉ុន្ដែសម្លាប់គ្នា តាមមនោគមវិជ្ជាអ្នកនយោបាយចាស់ៗ»។ សម្ដេចថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាដោះស្រាយដោយសន្ដិវិធី ការពារម៉ឹងម៉ាត់ ចៀសវាងការកាប់សម្លាប់ ប៉ុន្ដែត្រៀមខ្លួនគ្រប់ពេលក្នុងការការពារបូរណភាពទឹកដី។

- សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី រំពឹងថា ខេត្តព្រះសីហនុនឹងមានការអភិវឌ្ឍកាន់តែរីកចម្រើនទៅមុខ ដោយពឹងផ្អែកលើសមត្ថភាពកូនខ្មែរ ដូចពាក្យថា «ខ្មែរធ្វើបាន»៕



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm