ស្របពេលកូរ៉េខាងត្បូងកំពុងរង់ចាំសាលក្រមពីតុលាការធម្មនុញ្ញលើការចោទប្រកាន់ប្រធានាធិបតីដែលត្រូវបានព្យួរតួនាទីលោក Yoon Suk-yeol ប្រទេសនេះកំពុងប្រឈមការកើនឡើងនៃការតវ៉ាទ្រង់ទ្រាយធំ ការបែកបាក់បក្សនយោបាយ និងការព្រួយបារម្ភកាន់តែខ្លាំង ដែលថាការពន្យារពេលកំពុងធ្វើឱ្យប៉ះពាល់ទំនុកចិត្តសាធារណៈចំពោះស្ថាប័នប្រជាធិបតេយ្យរបស់ខ្លួន។

លោក Jung Suk-koo អតីតនិពន្ធនាយកនៃកាសែតប្រចាំថ្ងៃ Hankyoreh daily របស់កូរ៉េខាងត្បូង បានប្រាប់កម្មវិធី This Week in Asia ថា ការថប់បារម្ភកំពុងកើនឡើងចំពោះលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ និងអនាគតរបស់ខ្លួន ដោយសារមនុស្សជាច្រើនភ័យខ្លាចថាប្រព័ន្ធតុលាការអាចនឹងបរាជ័យក្នុងការផ្តល់យុត្តិធម៌។

តុលាការធម្មនុញ្ញបានបញ្ចប់សវនាការលើការចោទប្រកាន់របស់លោក Yoon កាលពីថ្ងៃទី ២៥ ខែកុម្ភៈ។ក្រុមអ្នកសង្កេតការណ៍បានរំពឹងថានឹងមានសាលក្រមនៅពាក់កណ្តាលខែមីនា ខណៈករណីចោទប្រកាន់ប្រធានាធិបតីមុនៗត្រូវបានសម្រេចក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ពីការបញ្ចប់ការជជែកតវ៉ា។ ទោះយ៉ាងណាក៏ដោយ មួយខែបានកន្លងផុតទៅ ហើយតុលាការពុំបានប្រកាសថានៅពេលណាដែលខ្លួននឹងចេញសេចក្តីសម្រេចនេះ ដែលនាំឱ្យសាធារណជនមានការខកចិត្ត និងការរំពឹងទុកអំពីហេតុផលសម្រាប់ការពន្យារពេលនេះ។

កសិករដែលបើកត្រាក់ទ័របានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល ចូលរួមដោយសហជីពការងារដែលអំពាវនាវឱ្យមានការតវ៉ាទ្រង់ទ្រាយធំជាការបង្ហាញកម្លាំងទាមទារឱ្យដកប្រធានាធិបតីដែលត្រូវបានព្យួរតំណែង ទន្ទឹមនឹងក្រុមបាតុករតវ៉ាផ្សេងទៀត បានបង្ហាញការប្រឆាំងចំពោះតុលាការដែលធ្វើទុក្ខមុកម្នេញប្រឆាំងលោកYoon ដោយសារច្បាប់អាជ្ញាសឹកដែលបានដាក់កាលពីចុងឆ្នាំមុន៕