លោក Maroš Šefčovič ដែលជាប្រធានពាណិជ្ជកម្មរបស់គណៈកម្មការអឺរ៉ុប នឹងជួបសមភាគីអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនថ្ងៃពុធនេះ មុនដំណើរទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដើម្បីពិភាក្សាជាមួយក្រុមមន្ត្រីចិន។

អឺរ៉ុបសង្ឃឹមកាន់តែខ្លាំងក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន ខណៈប្រជាជនមកពីវិស័យធុរកិច្ចអឺរ៉ុបព្រួយបារម្ភថាការកើនឡើងសង្គ្រាមដំឡើងពន្ធ និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប នឹងធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់អឺរ៉ុប។

ដំណើររបស់ស្នងការជើងចាស់រូបនេះធ្វើឡើងប៉ុន្មានថ្ងៃមុនប្រធានាធិបតីអាមេរិក Donald Trump នឹងត្រូវដំឡើងពន្ធ ដែលគំរាមដល់ការរង្គោះរង្គើសណ្ដាប់ធ្នាប់ពាណិជ្ជកម្មសកលដោយការដំឡើងពន្ធរបស់ប្រទេសផ្សេងទៀតលើទំនិញរបស់សហរដ្ឋអាមេរិក។

ហើយនេះក៏កើតឡើងផងដែរតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីលោក Trump បានដាក់ចេញការដំឡើងពន្ធ២៥% លើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ចូលសហរដ្ឋអាមេរិក ដោយបន្ថែមលើបញ្ហានៃឧស្សាហកម្មលោហធាតុរបស់សហភាពអឺរ៉ុប ពេលប្លុកនេះកំពុងតស៊ូដើម្បីរួចផុតពីសង្គ្រាមពាណិជ្ជកម្ម ស្របពេលការប្រកួតប្រជែងដ៏ខ្លាំងក្លារបស់ចិន។
ក្នុងអំឡុងពេលកិច្ចពិភាក្សាថ្ងៃនេះជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោក Howard Lutnick និងអ្នកតំណាងពាណិជ្ជកម្មលោក Jamieson Grier លោក Šefčovič នឹងស្វែងរកដំណោះស្រាយដែលបានចរចារចំពោះពន្ធដែកថែប និងអាលុយមីញ៉ូម ហើយមានបំណង ជួយទំនិញរបស់សហភាពអឺរ៉ុប ឲ្យរួចផុតពីការដំឡើងពន្ធបន្ថែមពេលការដំឡើងបដិការ ត្រូវប្រកាសនៅថ្ងៃទី២ ខែមេសា៕