អង់គ្លេសសន្យារួមសហការជាមួយកម្ពុជា ក្នុងការបោសសម្អាតមីនឲ្យសម្រេចតាមគោលដៅ

2021/11/30 07:45:28 pm        321

ភ្នំពេញ ៖ រដ្ឋាភិបាលប្រទេសអង់គ្លេស តាមរយៈទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានបង្ហាញនូវការគាំទ្រ និងសន្យារួមសហការជាមួយកម្ពុជា ក្នុងការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទានផ្ទុះ ដែលបន្សល់ទុកពីសម័យសង្គ្រាមឲ្យសម្រេចបានតាមគោលដៅ ។

ក្នុងសិក្ខាសាលា ស្តីពីសកម្មភាពមីនរបស់ចក្រភពអង់គ្លេស-កម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា នេះ លោកជំទាវ ធីណា រ៊ែត-ស (Tina Redshaw) ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅកម្ពុជា​ បានឱ្យដឹងថា អង់គ្លេសបានធ្វើការងារលើវិស័យមីនជាមួយកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈប្រតិបត្តិការនេះនៅតែមានបន្តទៀត ។

លោកជំទាវ បានបន្ថែមថា ដរាបណាវត្តមានរបស់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែ មានលើទឹកដីកម្ពុជា គឺអង់គ្លេសនៅតែបន្តប្ដេជ្ញាចូលរួមបោសសម្អាត​ឲ្យកម្ពុជាសម្រេច​តាមគោលដៅ នៅឆ្នាំ២០២៥ ក្នុងការរំដោះផ្ទៃដីចម្ការមីននោះ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជា បានបញ្ជាក់ថា កម្ពុជាបាន​អនុវត្តការងារបោសសម្អាតមីន តាំងពីឆ្នាំ១៩៩២ ដោយផ្ទៃដីត្រូវបានបោសសម្អាតរួចរាល់ គឺ​មានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនានា ​ក្នុងដូចជាការធ្វើកសិកម្មផ្សេងៗ ហើយមនុស្ស​ប្រមាណ​ជាង​៧លាន ៣ សែននាក់ ​បាន​ទទួលផលពីការបោសសម្អាតមីននេះ ។

ឯកឧត្តម បានបន្តថា ការសម្រេចបាននូវសមិទ្ធផលទាំងអស់នេះ ​ក៏ជាការចូលរួមចំណែកមួយដ៏ធំ របស់​ចក្រភពអង់គ្លេស​ ខណៈចាប់ពីឆ្នាំ២០១០​ រហូតដល់បច្ចុប្បន្ន អង់គ្លេស ​បានផ្ដល់ថវិកា​ចំនួន​ជាង២០លានដុល្លារ ​ ដល់អង្គភាពបោសសម្អាតមីនមួយចំនួន​ ដើម្បីអនុវត្តនូវសកម្មភាពនេះ ហើយ​ពលរដ្ឋកម្ពុជាប្រមាណជាង៨០ម៉ឺននាក់ ​បាន​ទទួលផលពីមូលនិធិរបស់ប្រទេសអង់គ្លេសនេះ ។

ឯកឧត្តម លី ធុជ ​បានថ្លែងអំណរគុណដល់ប្រទេសអង់គ្លេស និងម្ចាស់ជំនួយនានា ដែលបានចូល រួមគាំទ្រ​ដល់កម្ពុជា ​លើការងារបោសសម្អាតគ្រាប់មីន​ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ និង​សូមបន្តចូលរួមគាំទ្រ ដើម្បីឲ្យកម្ពុជាសម្រេចបានតាមគោលដៅនៅឆ្នាំ២០២៥ ៕

អត្ថបទ៖ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm