ទីក្រុងមូស្គូបញ្ជាក់ថា រោងចក្រនុយក្លេអ៊ែរ Zaporizhzhia នឹងបន្តស្ថិតក្នុងការគ្រប់គ្រងរបស់រុស្ស៊ី

2025/03/26 06:15:43 pm        82

ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ច្បាស់ៗកាលពីថ្ងៃអង្គារ (២៥ មីនា) ថា រោងចក្រនុយក្លេអ៊ែរ Zaporizhzhia គឺជារោងចក្ររបស់រុស្ស៊ី ហើយការផ្ទេរការគ្រប់គ្រងរបស់មូលដ្ឋាននេះទៅឱ្យអ៊ុយក្រែន ឬប្រទេសផ្សេងទៀត គឺជារឿងមិនអាចទៅរួចទេ ហើយប្រតិបត្តិការរួមគ្នានៃរោងចក្រនេះ ក៏មិនអាចទទួលយកបានដែរ ព្រោះនោះជារឿងមិនអាចទៅរួចក្នុងការធានាឱ្យត្រឹមត្រូវនូវសុវត្ថិភាពរូបវន្ត និងនុយក្លេអ៊ែររបស់ស្ថានីយ៍។

ក្រសួងបន្តថា តំបន់ Zaporizhzhia ដែលកងកម្លាំងរុស្ស៊ីគ្រប់គ្រងដោយផ្នែក គឺជាតំបន់មួយក្នុងចំណោមបួននៅអ៊ុយក្រែន ដែលត្រូវបានដាក់បញ្ចូលដោយរុស្ស៊ី ដោយសារការបោះឆ្នោតប្រជាមតិដែលបានធ្វើឡើងរយៈពេល ៧ខែ បន្ទាប់ពីប្រតិបត្តិការយោធាពិសេសរបស់ខ្លួន ហើយក្រឹត្យរបស់ប្រធានាធិបតី បានធ្វើឱ្យស្ថានីយនោះជាកម្មសិទ្ធិរបស់រុស្ស៊ីជាផ្លូវការ។

គួរបញ្ជាក់ថា អ៊ុយក្រែន ទាមទារឱ្យស្ថានីយនេះត្រឡប់មកក្រោមដែនសមត្ថកិច្ចរបស់ខ្លួនវិញ ហើយបដិសេធការដាក់បញ្ចូលទឹកដីនោះក្នុងឆ្នាំ២០២២ ថាជារឿងខុសច្បាប់។ សហរដ្ឋអាមេរិក ក៏បានស្នើថាខ្លួនអាចជួយដំណើរការរោងចក្រនុយក្លេអ៊ែរធំជាងគេនៅអឺរ៉ុបមួយនេះ និងអាចដាក់កម្មសិទ្ធិលើរោងចក្រថាមពលនុយក្លេអ៊ែរនានារបស់អ៊ុយក្រែន។

ថ្វីត្បិតតែពេលនេះ រោងចក្រនេះមិនផលិតថាមពលអគ្គិសនីក៏ដោយ ក៏អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានដាក់អ្នកត្រួតពិនិត្យឱ្យឈរជើងនៅទីនោះ ដូចដែលខ្លួនបានធ្វើនៅគ្រប់ទីតាំងថាមពលនុយក្លេអ៊ែរទាំងអស់របស់អ៊ុយក្រែន៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        89
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        126
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm