ត្រីកើនឡើង ក្រោយកម្លាំងកងទ័ពបង្ក្រាបបទល្មើសនេសាទធំៗតាមដងទន្លេសាបមួយរយៈមកនេះ នាំអោយប្រជានេសាទសប្បាយចិត្តខ្លាំង

2025/03/26 06:39:48 pm        116


កំពង់ឆ្នាំង៖ ចាប់ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ មកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ចេញបង្ក្រាប និងកម្ទេចបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងបានចំនួន៤៧៦កន្លែង ឃាត់មនុស្សបាន១១នាក់ និងឧបករណ៍ល្មើសមួយចំនួនធំ។ នេះបើយោងតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៥នេះ។

 លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបន្តថា៖ តំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង បានប្រើប្រាស់កម្លាំងចំនួន ៤៥នាក់ មធ្យោបាយកាណូតបាឡាស្មាច់ ១១គ្រឿង , ដោយបានដាក់កម្លាំងនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង១ទីតាំង និងឈរជើងនៅចំណុចកោះក្រមុំ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌១ទីតាំង ក្នុងនោះបានចុះបង្ក្រាប និងកម្ទេចក្នុងភូមិសាស្រ្ត ស្រុកបរិបូណ៌, កំពង់លែង, ជលគិរី, កំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង ។ ជាលទ្ធផលក្នុងការបង្រ្កាបនេះ កម្លាំងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង កម្ទេចបទល្មើសបានចំនួន៤៧៦ កន្លែង ក្នុងនោះបំផ្លាញរបាំងសាច់អួន,ស្បៃមុង បានជាង១៧ម៉ឺនម៉ែត្រ, លបលូស្បៃមុង និងលូសាច់អួនបានចំនួន ១០៥០លប, បង្គោលរបាំងចំនួន២៣២៨០ ដើម, រុះរើកំប្លោកលើសម្រាស់ បានជាង៣០ម៉ឺនម៉ែត្រការ៉េ, លែងកូនត្រីចំរុះចូលទន្លេសាប ចំនួន១៧៥២ គីឡូក្រាម។ ក្នុងប្រតិបត្តការបង្ក្រាបនេះ កម្លាំងប្រតិបត្តការសឹករងកំពង់ឆ្នាំង បានឃាត់មនុស្សចំនួន១១នាក់ និងរឹបអូសឧបករណ៍ល្មើសឡានធំៗដឹកលៀសចំនួន៤គ្រឿង, កាណូតដឹកលៀស៤គ្រឿង, ដកហូតលៀស និងចាក់ព្រលែងចូលទន្លេវិញបានចំនួន ១,០៣៨ ការ៉ុង ស្មើនឹងជាង៨៣ តោន។ ដកហូតកាណូតបាឡាស្មាច់បាន១៣ គ្រឿង, កាណូតឈើបាន០៧ គ្រឿង, ម៉ាស៊ីនការណូតបាន១៧ គ្រឿង, ម៉ាស៊ីនខ្យល់បាន០៣ គ្រឿង, អាំងវែទ័រឆក់ក្តៅ០៥ គ្រឿង, អាគុយ 40A បាន០៥គ្រឿង, សំណាញ់នេសាទក្នុងដែនអភិរក្សបាន០៥វង់, ដកហូត មងក្នុងដែនអភិរក្សបាន២៧០ ម៉ែត្រ, ឧបករណ៍រុញជន បាន០៥ គ្រឿង, និងដកហូត អួនហ៊ុំសម្រាស់បាន ២ខ្សែ ប្រវែង៤៣៥ ម៉ែត្រ បញ្ជូនទៅខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងតាមនីតិវិធី និងមួយចំនួនរក្សាទុកក្នុងអង្គភាពបណ្តោះអាសន្ន។

ប្រជានេសាទលក្ខណៈគ្រួសារបានថ្លែងថា៖ ពួកគាត់សប្បាយចិត្តពេលឃើញផលនេសាទពីការដាក់មងចងសន្ទូចរបស់ពួកគាត់ ទទួលបានផលកើនឡើង អាចដោះស្រាយជីវភាពគ្រួសារពួកគាត់បានស្រួល មិនដូចពេលមុននោះឡើយ ។ ការទទួលបានផលច្រើនបែបនេះ ដោយសារកម្លាំងកងទ័ព បានចុះបង្ក្រាបបទល្មើសធំៗ នៅតាមដងទន្លេសាប និងបឹងទន្លេសាប នាំអោយត្រីចេញពីសម្រាស់ និងរួចពីរបាំងស្បៃមុង របាំងសាច់អួនវែងៗ ធ្វើអោយត្រីកើនឡើងនៅតាមដងទន្លេសាបឡើងវិញ។ ប្រជានេសាទលក្ខណៈគ្រួសារ មានចិត្តសប្បាយ និងថ្មីៗនេះ ឃើញថាភោកផលត្រីទឹកសាបបានសំបូរឡើងវិញមួយកម្រឹត។

 ក្រៅពីបទល្មើសសម្រាស់ និងរបាំងសាច់អួន របាំងស្បៃមុង នៅពេលយប់មានបទល្មើសទូកមងបង្ក្រាប ការរុញជនដោយម៉ាស៊ីន ឆក់ក្តៅ ឆក់ត្រជាក់ជាច្រើនគ្រឿងកើតឡើងនៅក្នុងតំបន់ទន្លេសាប និងបានរុញផ្តាច់មងសន្ទូចរបស់ពួកគាត់ផងដែរ។ ប្រជានេសាទលក្ខណៈគ្រួសារ សង្ឃឹមថាកម្លាំងកងទ័ពនឹងបង្ក្រាបក្រុមជនល្មើសទាំងនោះអោយអស់ ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm