ចាប៉ីដងវែងឈានចូលដល់គម្រប់ខួប៥ឆ្នាំ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណែស្កូ

2021/11/30 08:03:14 pm        117

ភ្នំពេញ៖ ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០១៦ មកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ជាគម្រប់ខួប ៥ឆ្នាំ ដែលចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណែស្កូ។ ក្នុងគម្រប់ខួប៥ឆ្នាំនេះសាធារណៈជនចង់ឃើញសិល្បៈទម្រង់បុរាណនេះ ទទួលបានការស្វែងយល់ គាំទ្របន្ថែម ដើម្បីថែរក្សាទម្រង់សិល្បៈបុរាណជាអត្តសញ្ញាណជាតិឱ្យបានគង់វង្ស។

ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានក្នុងបញ្ជីបេតិកភណ្ឌ​វប្ប​ធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដែលធ្វើឡើងទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី។

នាឱកាស​គម្រប់​ខួប៥ឆ្នាំនេះ សាធារណជនក៏បង្ហាញការអបអរសាទរ និងលើកឡើងនូវការយល់ឃើញមួយចំនួនថា ពួកគាត់ គឺចង់ឱ្យមានការរៀបចំ​ជា​ព្រឹត្តិការណ៍​ពាក់ព័ន្ធនឹងសីល្បៈតន្រ្តីបុរាណខ្មែរ ​ទាំង​ចាប៉ី​​ដងវែង ​និងទម្រង់ជាច្រើនផ្សេងទៀត ដើម្បី​ឱ្យប្រជាពលរដ្ឋជាពិសេសយុវជន ​បានសិក្សាស្វែងយល់ ​និងចូល​រួម​ថែ​រក្សា អភិវឌ្ឍន៍​ឱ្យបានគង់វង្សនូវអ្វីដែលជាអត្តសញ្ញាណជាតិ។

ក្នុងឱកាសគម្រប់ខួប៥ឆ្នាំ នៃការអបអរសាទរការដាក់បញ្ចូលចាប៉ីដងវែង ចូលក្នុង​បញ្ជី​បេតិកភណ្ឌវប្បធម៌​អរូបី​នៃមនុស្សជាតិ ​របស់អង្គការយូណេស្កូ ​ក្រសួងវប្បធម៌ ក៏បាន​បង្ហោះនូវខ្សែវីដេអូ ​ពីការសម្ដែងចាប៉ីដងវែង ​ពីសល្បៈករ​ជើងចាស់ និងសិល្បៈករវ័យក្មេង​ជាច្រើន​រូប​ផងដែរ។

លើសពីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បាន​បង្ហោះ​នូវ​វីដេ​អូ​វែង​មួយ​ក្រោម​ចំណងជើង «រាត្រីចងចាំ ឆ្នាំ២០២១»។ វីដេអូ «រាត្រីចងចាំ​ ឆ្នាំ២០២១» នេះ ជាវីដេអូផលិតឡើងដើម្បី ​អប​អរ​សាទរការ​ដាក់​បញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី​ និងអរូបីរបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌរូបី​នៃ​ពិភពលោក ​និង​ក្នុង​បញ្ជី​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ពិសេស​ដើម្បីអបអរសាទរខួប០៣ឆ្នាំនៃការដាក់​បញ្ចូល​ល្ខោន​ខោល ​ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌​អរូបី​នៃ​មនុស្សជាតិរបស់អង្គការយូណេស្កូ។ ក្រសួងវប្បធម៌ក៏ បាន​បញ្ជាក់​ដែរ​ថា កិច្ច​ការពារសម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ជាភារកិច្ច​របស់​កូនខ្មែរ​គ្រប់ៗរូប។

ពាក់ព័ន្ធនឹងចាប៉ីដងវែង សព្វថ្ងៃគឺមានសហគមន៍ចាប៉ីអមតៈ ត្រូវបានបង្កើតឡើង ដើម្បីរៀបចំ​ការងារ​ផ្សព្វផ្សាយ ​និង​បណ្ដុះបណ្ដាលយុវជនជំនាន់​ក្រោយលើ​ទម្រង់ចាប៉ីចម្រៀង។ សហគមន៍ចាប៉ីអមតៈ ​ក៏បានបង្កើតថ្នាក់សម្រាប់ការ​បណ្ដុះ​បណ្ដាល​ដល់​សាធារណជន សិស្ស និស្សិត ​ដែលមានទីតាំងនៅអង្គការសិល្បៈខ្មែរអមតៈ​ រាជធានីភ្នំពេញ។ ចាប៉ី​ដងវែង ត្រូវបាន​ប្រើប្រាស់ក្នុង៤ទម្រង់ផ្សេងៗគ្នា ក្នុងសិល្បៈខ្មែរដូចជា វង់ភ្លេងអារក្ស ភ្លេងការបុរាណ មហោរី និង​ចម្រៀង​ទោល៕អត្ថបទ៖ គឹមហុក 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm