សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងតែឧបត្ថម្ភជាប្រចាំសម្រាប់ទាហានជួរមុខ និងទាហានការពារព្រំដែន

2025/03/26 07:24:43 pm        121

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលតែងតែឧបត្ថម្ភគ្រប់យ៉ាង ដល់បងប្អូនកងទ័ពជួរមុខ ការពារព្រំដែន ទាំងគ្រឿងឧបភោគ និងគ្រឿងបរិភោគ រួមទាំងផ្ទះសម្តែង និងដីធ្លីផងដែរ។

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសមិទ្ធផលនានានៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិន ដែលកំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការ លើកឡើងរបស់ក្រុមប្រឆាំងមួយចំនួននោះទេ ពោលគឺរាជរដ្ឋាភិបាលបានឧបត្ថម្ភគ្រប់យ៉ាងគ្រប់រដូវកាល ទាំងអស់ ពេលរដូវរងារផ្តល់អាវរងារ រដូវភ្លៀងផ្តល់អាវភ្លៀង និងថ្នាំដង្កូវ ហើយមូលហេតុដែលទាហានការពារព្រំដែន ឬទាហានជួរមុខ​បរិភោគ​បាយនៅលើដីពីព្រោះតែទាហានទាំងនោះកំពុងដើរត្បាតតាម​បន្ទាត់ព្រំដែន ទើបគ្មានតុបាយ​ត្រឹមត្រូវ ដូច្នេះហើយគ្មានទាហានណាកំពុងដើរល្បាតហើយស្ពាយតុ ឬកៅអីទៅតាមនោះទេ។

ក្នុងឱកាសនោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា យោធិន​នាពេលបច្ចុប្បន្ន ទាំងអ្នកនៅជួរមុខ ​នៅតាមក្រវាត់ព្រំដែន ឬនៅតាមអង្គភាពនានា​នៅទូទាំង​ប្រទេស​គឺមានជីវភាព​ ល្អប្រសើរ និងសមរម្យ ជាងមុនឆ្ងាយណាស់ ខណៈសព្វថ្ងៃរដ្ឋបាន​បន្ត​ឧបត្ថម្ភ​របប​នានា​ជាច្រើនដល់ពួកគេ និងក្រុមគ្រួសារ៕អត្ថបទ៖ បាន ចក់



អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        204
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        183
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm