សម្តេចធិបតី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ ហើយក៏ពុំមានភាពចាំបាច់អ្វីត្រូវប្តឹងដែរ

2025/03/26 07:39:17 pm        186

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងជាថ្មីម្តងទៀតថា កោះគុតមិន បានបាត់បង់ដូចការលើកឡើងរបស់ក្រុមប្រឆាំងមួយក្តាប់តូចនោះទេ ហើយករណីកោះគុតនេះ ក៏ពុំមានភាពអ្វីចាំបាច់ប្តឹងទៅតុលាការអន្តរជាតិ ICJនោះដែរ ខណៈកម្ពុជា និងថៃ​បានកំពុងបន្ត​ចរចាគ្នា​ដោយសន្តិវិធី និងស្របទៅតាមច្បាប់ជាតិ ​និងអន្តរជាតិ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសមិទ្ធផលនានា នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ​នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ​នាយករដ្ឋមន្រ្តី បានលើកឡើងថា​ រាជរដ្ឋាភិបាលបានកំពុងដោះស្រាយគ្នា​ដោយ​សន្តិវិធី និងម៉ត់ចត់បំផុតទាក់ទងនឹង​ បញ្ហាព្រំដែនជាមួយប្រទេសជិតខាង ​ទាំងព្រំដែនទឹក និងព្រំដែនគោក​ ដូច្នេះជនអគតិខ្លះចោទប្រកាន់ថា ​ការដឹកនំា​របស់រាជរដ្ឋាភិបាល​បានធ្វើឲ្យបាត់បង់ទឹកដី ជាពិសេសកោះគុតនោះគឺជាការញុះញង់​បំភ្លើស ​បំភ្លៃការពិត និងមាន​ចេតនា​ធ្វើឲ្យកងទ័ពកម្ពុជា​ នឹងថៃច្បាំងគ្នា​ដូចកាល ពីឆ្នាំ២០០៨ និងឆ្នាំ២០១១ យ៉ាងដូច្នេះដែរ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា រឿងការការពារទឹកដីគឺរាជរដ្ឋាភិបាលជាអ្នក ទទួលខុសត្រូវ ​ហើយបញ្ហាព្រំដែននេះ​គឺរាជរដ្ឋាភិបាលបានត្រៀមលក្ខណៈគ្រប់បែបយ៉ាង​ទំាងអស់ ប៉ុន្តែ រាជរដ្ឋាភិបាលចង់ដោះស្រាយគ្នា​តាមយន្តការព្រំដែន ​ពោលគឺតាមគណៈកម្មការព្រំដែន ដោយ​មិនចង់ប្រើកងទ័ពនោះទេ។

យ៉ាងណាក៏ដោយសម្តេចធិបតី ​នាយករដ្ឋមន្រ្តី ក៏បានប្រកាសផងដែរថា ​បច្ចុប្បន្នរាជរដ្ឋាភិបាល​បាន​ត្រៀមរួចអស់ហើយ សម្រាប់វិស័យការពារជាតិ ​ប្រសិន​បើភាគីណាហ៊ានរំលោភបំពាននូវ​អធិបតេយ្យ​របស់កម្ពុជា​នោះ​ គឺមិនអាចទៅរួចនោះទេ​ ខណៈបច្ចុប្បន្នកម្ពុជា​មានទាំងអាវែង និងអាខ្លី៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        84
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        142
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        254

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm