លោកយាយម្នាក់នៅស្រុកគូលែន ដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ទទួលបានផ្ទះថ្មី,ពីក្រុមការងារបណ្តាញស្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ

2025/03/26 08:37:51 pm        80

ព្រះវិហារ៖ ក្រុមការងារបណ្តាញស្ត្រី នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមសហការពីប្រជាពលរដ្ឋ បានចុះសាងសង់ផ្ទះថ្មីជូន​លោកយាយវ័យចំណាស់ម្នាក់ឈ្មោះ ឆាំ ធាវ អាយុ៦៨ឆ្នាំ រស់នៅភូមិស្រែពោធិ៍ ឃុំគូលែនត្បូង ស្រុកគូលែន បន្ទាប់ពីផ្ទះចាស់របស់គាត់បានរងគ្រោះដោយ​អគ្គីភ័យបណ្តាលឆេះទាំងស្រុង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយសារភ្លើងចង្ក្រាន។

លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ និងជាអនុប្រធាន​ក្រុមការងារខេត្តចុះមូលដ្ឋានឃុំគូលែនត្បូង ស្រុកគូលែន បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះថា ថ្ងៃនេះក្រុមការងារបណ្តាញស្ត្រី នៃមន្ទីរព័ត៌​មានខេត្តព្រះវិហារ ដោយមាន​ការចូលរួមពីប្រជាពលរដ្ឋ បានចុះជួយលើកផ្ទះថ្មីមួយខ្នង ​សាងសង់អំពីឈើ ​ប្រក់​ស័ង្កសី ជូនលោកយាយវ័យចំណាស់ម្នាក់ ​ដែលផ្ទះចាស់របស់គាត់ត្រូវបានភ្លើងឆេះទាំងស្រុង កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។

លោកស្រីប្រធានមន្ទីរ បានថ្លែងបញ្ជាក់បន្ថែមថា ការសាងសង់ផ្ទះថ្មី ជំនួសផ្ទះចាស់ ជូនលោកយាយវ័យ​ចំណាស់នាពេលនេះ គឺតបតាមការស្នើសុំពីលោកយាយ ដោយទឹកមុខក្រៀមក្រំ និងក្តីអស់សង្ឃឹម ដោយគាត់បានរៀបរាប់ប្រាប់លោកស្រីថា ផ្ទះដែលឆេះនេះគឺជាផ្ទះរបស់កូនគាត់ដែលកំពុងធ្វើការនៅឯប្រទេសថៃឯណោះ ដោយឡែកលោកយាយគ្រាន់តែរស់នៅចាំផ្ទះឱ្យកូន និងមើលចៅប៉ុណ្ណោះ ម្យ៉ាងទៀតគាត់ខ្លាចកូនត្រឡប់មកស្រុកវិញស្តីបន្ទោសដល់រូបគាត់ ទើបធ្វើឱ្យគាត់មានការភិតភ័យ និងលើកដៃសំពះសុំលោកស្រីជួយគាត់ផង។

ដោយក្តីអាណិតអាសូរលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានសន្យា​ជាមួយលោកយាយថា នឹងសាងសង់ផ្ទះថ្មីជូនគាត់វិញ។ថ្ងៃនេះបំណងប្រាថ្នា​របស់​លោកយាយបានសម្រេចហើយ ​ដោយក្រុមការងារ​បណ្តាញស្ត្រីនៃមន្ទីរព័ត៌មានខេត្ត ដោយមាន​ការរួមចំណែកពីប្រជាពលរដ្ឋរស់នៅជិតខាង ​បានជួយសាងសង់ផ្ទះថ្មីជូនលោកយាយ ដែល​ធ្វើឱ្យលោកយាយសប្បាយចិត្ត រកពាក្យអ្វីមកថ្លែងពុំបាន ក្រៅពីលើកដៃសំពះអរគុណ៕



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm