មន្ត្រីជាន់ខ្ពស់ក្រមហាផ្ទៃ ណែនាំដល់សមត្ថកិច្ចត្រូវបន្តបង្ក្រាបរាល់បទល្មេីសក្នុងមូលដ្ឋានឱ្យបានជាប្រចាំដូចភ្លៀងរលឹម

2025/03/26 08:49:34 pm        123

បន្ទាយមានជ័យ៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំទៅដល់គ្រប់សមត្ថកិច្ច អាជ្ញាធរ ឃុំសង្កាត់ទាំងអស់ ត្រូវបន្តការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បង្ក្រាបឱ្យបានជាប្រចាំ ដូចភ្លៀងរលឹម នូវរាល់បទល្មេីសដែលកេីតមានឡើងនៅតាមមូលដ្ឋាន ដេីម្បីធានាឱ្យបានមូលដ្ឋានគ្មានបទល្មើស ផ្សេងៗឱ្យបានយ៉ាងតិច៨០% ទៅដល់១០០%។

ឯកឧត្តម ផាន់ ចាន់ធុល បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលអនុវត្តគោលនយោបាយ " ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព " ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ប្រារព្ធ ឡេីងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៥។

ឯកឧត្ដមរដ្ឋ លេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ទាំងអស់ត្រូវនាំគ្នាបន្តកិច្ចសហការ ពង្រឹងលេខាធិការរដ្ឋានជាជំនួយការ និង​ជំរុញអនុវត្ត​ផែនការសកម្មភាព ដែលបានដាក់ចេញឲ្យបានកាន់តែមានប្រសិទ្ធភាព និងបន្តខិតខំ​ជំរុញការអនុវត្តឱ្យបាននូវគោលនយោបាយជោគជ័យនូវចង្កោមការងារ ក្នុងលក្ខណៈសម្បត្តិទាំង៧ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ជួញដូរ ចែកចាយគ្រឿងញៀន បទល្មើសលួច ឆក់ប្លន់ ជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ត្រូវយកចិត្តទុកដាក់ ​និងធ្វើប្រតិបត្តិការបន្ត ដោយកិច្ចការងារកន្លងមកយេីងបានអនុវត្តច្រើន​ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ​មានការគាំទ្រពីសំណាក់មហាជន ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា មិនតែប៉ុណ្តោះ​គប្បី​ត្រូវបន្តពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាការពារការ បង្ការ បង្ក្រាបរាល់សកម្មភាពក្មេងទំនើង ​ល្បែងស៊ីសង ដែលជាបទល្មើសជាប់​ពាក់ព័ន្ធ​ទៅនឹងជីវភាពប្រចាំប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​បានតឹងរឹង​ដេីម្បី​សំដៅធ្វេីយ៉ាងណាផ្តល់នូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធរមូលដ្ឋានផងដែរ។

មួយវិញទៀតត្រូវរក្សាភាពសុខសាន្តនៅមូលដ្ឋាន ​រក្សាបាននូវសន្តិសុខ​ សុវត្ថិភាពជូនប្រជាពលដ្ឋ ភ្ញៀវ ទេសចរណ៍ ជាតិ អន្តរជាតិ ធ្វេីដំណេីរ​កំសាន្ត​នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​នឹង​ឈានមកដល់នៅពេលខាងមុខ៕អត្ថបទ៖ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm