អ្នកជំនាញព្រមានពីភាពរង្គោះរង្គើពាណិជ្ជកម្មសកល ខណៈអាមេរិក ស្នើយកថ្លៃសេវាផែលើនាវាទាក់ទងនឹងចិន

2025/03/26 09:48:45 pm        82

ថ្លៃសេវាដែលសហរដ្ឋអាមេរិក បានស្នើឡើងសំដៅលើនាវាផលិតដោយចិន កំពុងបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមអ្នកជំនាញខាងពាណិជ្ជកម្ម និងភស្តុភារ ដែលព្រមានពីលទ្ធភាពនៃការរំខានធ្ងន់ធ្ងរចំពោះខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល និងផលប៉ះពាល់អវិជ្ជមានយ៉ាងរង្គោះរង្គើសម្រាប់សេដ្ឋកិច្ចអាមេរិកផ្ទាល់។

នៅសប្ដាហ៍នេះ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) កំពុងបើកសវនាការសាធារណៈសម្រាប់អ្នកពាក់ព័ន្ធ ដើម្បីថ្លឹងថ្លែងលើសំណើរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ដែលអាចដាក់ថ្លៃសេវារហូតដល់ ១,៥លានដុល្លារអាមេរិក លើនាវាដែលភ្ជាប់ជាមួយចិន ចូលចតនៅកំពង់ផែសហរដ្ឋអាមេរិក។

ប្រហែល ៩០% នៃការនាំចូលរបស់អាមេរិកទាំងអស់ បានឆ្លងកាត់កំពង់ផែសមុទ្រ ហើយនាវាភាគច្រើនត្រូវបានសាងសង់ គ្រប់គ្រង ឬដំណើរការដោយចិន។ ក្រុមអ្នកជំនាញបារម្ភថា ការចំណាយបន្ថែមទៀត អាចបង្ខំក្រុមហ៊ុនដឹកជញ្ជូននានាឱ្យងាកទៅរកកិច្ចប្រឹងប្រែងសន្សំការចំណាយ ដោយការរឹតបន្តឹងការចូលចតរបស់ពួកគេទៅកាន់កំពង់ផែសមុទ្រសំខាន់ៗរបស់អាមេរិក ដូចជាផែក្រុង Los Angeles ជាដើម ហើយនោះអាចមានផលវិបាកធំសម្រាប់អ្នកនាំចេញនៅតាមតំបន់ជនបទ។

ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ការស៊ើបអង្កេតមាត្រាទី៣០១ របស់សហរដ្ឋអាមេរិក លើដែនសមុទ្ររបស់ចិន គឺជាទង្វើធម្មតានៃលទ្ធិឯកតោភាគីនិយម និងគាំពារនិយម ដែលបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក WTO ហើយបានព្រមានថា សំណើរបស់អាមេរិក ក្នុងការយកថ្លៃកំពង់ផែលើនាវារបស់ចិន អាចនឹងដុតបំផ្លាញអាមេរិកខ្លួនឯងផ្ទាល់៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm