នគរបាលផែនព្រហ្មទណ្ឌ បង្ហាញមុខជនសង្ស័យ ២១នាក់ករណីឆក់ករណីលួច និងករណីក្មេង​ទំនើង​ប្រើអំពើហឹង្សា

2025/03/26 09:52:11 pm        200

នគរបាលផែនព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃ២៦ ខែមីនា ឆ្នាំ២០២៥ បានធ្វើការបង្ហាញមុខជនសង្ស័យ ២១នាក់ ពាក់ព័ន្ធករណីឆក់ ករណីលួច និងករណីក្មេងទំនើងប្រើអំពើហឹង្សា ។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជ​ធានី​ភ្នំពេញ​ប្រាប់​ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នង​ការ​​រង និង​ជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំង

ការិយាល័យ​នគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលអធិការដ្ឋានខណ្ឌនានា ស្រាវជ្រាវបង្រ្កាបជាក់ស្តែ ងរយះពេល ៣ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ 21នាក់ ពាក់ព័ន្ធ 10ករណី ។ ទាំង ១០ករណីនោះ មាន ករណី ឆក់ទូរស័ព្ទ ឃាត់ ៨នាក់ ករណី លួច ឃាត់ ៨នាក់ ករណី ក្មេងទំនើងប្រើហឹង្សា ឃាត់ ៥នាក់ ។

 លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ២១នាក់នោះ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល

ឃាត់ខ្លួន 2នាក់ ករណីឆក់ទូរស័ព្ទ , ខណ្ឌដូនពេញ 2ករណីឃាត់ 6នាក់ ករណី ឆក់ទូរស័ព្ទ ករណី លួច ម៉ូតូ និងលួចខ្សែភ្លើង ,

ខណ្ឌដង្កោ 2ករណី ឃាត់ 4នាក់ ករណី ឆក់ទូរស័ព្ទ និង ករណី លួចម៉ូតូ , ខណ្ឌបឹងកេងកង ឆក់ 1ករណី ឃាត់ 1នាក់ , ខណ្ឌ 7មករា ករណី លួចខ្សែភ្លើង ឃាត់ 2នាក់ ,

ខណ្ឌសែនសុខ បង្ក្រាបក្រុមក្មេងទំនើង

ប្រើអំពើហឹង្សាវាយគ្នានិងកាប់ម៉ូតូ ឃាត់ខ្លួន 4នាក់ , ពោធិសែនជ័យ 2ករណី ឃាត់ 2នាក់ ករណី រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) និងករណីធ្វើអោយខូចខាតចេតនា (គប់កញ្ចក់ឡាន) ។

ចំពោះជនសង្ស័យទាំងអស់ ត្រូវបានផ្នែកជំនាញអង្គភាពនីមួយៗកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ តារាវុទ្ធី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm