អាមេរិក៖ កូរ៉េខាងជើងនឹងមិនបោះបង់នុយក្លេអ៊ែរឡើយ ហើយត្រៀមជាស្រេចក្នុងការធ្វើតេស្តនុយក្លេអ៊ែរ

2025/03/26 09:53:08 pm        104

កូរ៉េខាងជើង ពុំមានបំណងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនទេ ហើយហាក់បីដូចជាបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីអនុវត្តការសាកល្បងនុយក្លេអ៊ែរតាមរយៈការជូនដំណឹងរយៈពេលខ្លី នេះបើយោងតាមការវាយតម្លៃស៊ើបការណ៍សម្ងាត់ថ្មីរបស់សហរដ្ឋអាមេរិក ដោយផ្តល់នូវចក្ខុវិស័យពីវិធីសាស្រ្តដែលរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump អាចទប់ទល់ការគំរាមកំហែងរបស់កូរ៉េខាងជើង។

ការវាយតម្លៃការគំរាមកំហែងប្រចាំឆ្នាំ២០២៥ ដែលចេញផ្សាយដោយការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិ (ODNI) កាលពីថ្ងៃអង្គារ (២៥ មីនា) នេះបានព្រមានថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នឹងបន្តស្វែងរក "សមត្ថភាពយោធាជាយុទ្ធសាស្ត្រ និងសាមញ្ញ" ដើម្បីកំណត់គោលដៅលើអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងបំណងបំផ្លាញអំណាចរបស់ទីក្រុងវ៉ាស៊ីនតោន និងបង្កើតបរិយាកាសសន្តិសុខក្នុងតំបន់ឡើងវិញ។

ទីក្រុងវ៉ាស៊ីនតោន ក៏បានព្រមាននៅក្នុងរបាយការណ៍នោះថា កូរ៉េខាងជើង "ប្រហែលជាត្រៀមរួចរាល់ហើយក្នុងការធ្វើតេស្តនុយក្លេអ៊ែរ" និងបន្តការបាញ់សាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីប (ICBM) ដែលមានសមត្ថភាពគំរាមកំហែងដល់ដីគោករបស់សហរដ្ឋអាមេរិក។

ការវាយតម្លៃនោះបន្ថែមថា ទីក្រុងពញយុងយ៉ាងក៏កំពុងបង្កើនឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន និងការកែលម្អបច្ចេកវិទ្យាមីស៊ីលបាលីស្ទិក រួមទាំងការបាញ់បង្ហោះចំនួន ៣ដងរួចមកហើយក្នុងឆ្នាំ២០២៤ នៃអ្វីដែលខ្លួនបានអះអាងថាជាមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យម ដែលបំពាក់ដោយក្បាលគ្រាប់ល្បឿនលឿនជាងសំឡេង៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm