អាមេរិក ដាក់កំហិតពាណិជ្ជកម្មលើអង្គភាពរាប់សិប ដើម្បីទប់សមត្ថភាពបច្ចេកវិទ្យាដ៏ខ្ពស់របស់ចិន

2025/03/26 10:04:30 pm        100

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានបន្ថែមអង្គភាពរាប់សិបស្ថាប័នទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម កាលពីថ្ងៃអង្គារ (២៥ មីនា) ដែលជាផ្នែកមួយដើម្បីរំខានដល់បញ្ញាសិប្បនិម្មិត AI របស់ទីក្រុងប៉េកាំង និងទប់សមត្ថភាពកុំព្យូទ័រកម្រិតខ្ពស់ ដែលកំពុងដើរទៅមុខយ៉ាងលឿនរបស់ចិន។

សកម្មភាពនេះប៉ះពាល់ដល់អង្គភាពចំនួន៨០ មកពីប្រទេសជាច្រើន រួមទាំងចិន អារ៉ាប់រួម និងអ៊ីរ៉ង់ ដោយក្រសួងបានលើកឡើងពី "សកម្មភាពរបស់ពួកគេផ្ទុយនឹងសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក"។ ស្ថាប័ន ដែលបន្ថែមទៅក្នុង "បញ្ជីអង្គភាព" នោះ ត្រូវបានដាក់កំហិតពីការទទួលបានឧបករណ៍ និងបច្ចេកវិទ្យារបស់អាមេរិក ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាល។

ស្ថានទូតចិនក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា សហរដ្ឋអាមេរិកបាន "ពង្រីកគំនិតសន្តិសុខជាតិរបស់ខ្លួនម្តងហើយម្តងទៀត និងបំពានអំណាចរដ្ឋដើម្បីតាមប្រមាញ់ក្រុមហ៊ុនចិន"។

អ្នកនាំពាក្យស្ថានទូតចិន លោក Liu Pengyu និយាយថា "ទីក្រុងប៉េកាំង ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើអាមេរិកទាំងនេះ ហើយទាមទារឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់បញ្ហាពាក់ព័ន្ធនឹងយោធា ធ្វើជាលេសនយោបាយ និងការប្រើពាណិជ្ជកម្ម និងបច្ចេកវិទ្យាជាអាវុធ ហើយសូមបញ្ឈប់សកម្មភាពតាមប្រមាញ់ក្រុមហ៊ុនចិននេះជាបន្ទាន់"៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        16
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm