ឯកឧត្តម ឌិត ទីណា អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងជួរមុខខេត្តបាត់ដំបង

2025/03/26 10:30:58 pm        112

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំគណៈប្រតិភូស្ថាប័នដៃគូសម្ព័ន្ធមេត្រីភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ នៅទីបញ្ជាការយោធភូមិភាគទី៥ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

ក្នុងពិធីសំណេះសំណាលឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលផ្តួចផ្តើមគំនិតចង្អុល បង្ហាញឱ្យបង្កើតកម្មវិធីដៃគូសម្ព័ន្ធមេត្រីភាពនេះឡើង ដើម្បីផ្សារភ្ជាប់ កាន់តែជិតស្និទ្ធ រវាងកងកម្លាំងជួរមុខការពារទឹកដីនៃមាតុភូមិ និងស្ថាប័នស៊ីវិលជាជួរក្រោយក្នុងស្មារតីសាមគ្គីជាតិជាធ្លុងមួយ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេរដែលតែងតែ យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់រូប និងជាពិសេសបងប្អូនកងទ័ពគ្រប់ជាន់ថ្នាក់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកនូវអំណោយជាថវិកាសុទ្ធចំនួន៤០លានរៀល និងមានជាអង្ករ ព្រមទាំងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត សរុបជាទឹកប្រាក់ចំនួនជាង ៦៨លាន ៨សែនរៀល ជូនដល់កងទ័ព ដើម្បីជាការអរគុណ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិ នាឱកា សបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ និងលើកទឹកចិត្តដល់កងទ័ពដែលនៅជួរមុខឱ្យកាន់តែមានកម្លាំងចិត្ត ស្មារតីស្នេហាហ៍ជាតិ ស្វាហា ប់ រឹងមាំបន្ថែមទៀតក្នុងការ ការពារអធិបតេយ្យភាពជាតិកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការកងទ័ពជើ ងគោក មេបញ្ជាការយោធភូមិភាគទី៥ ជំនួសមុខអោយថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាននៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ដល់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូសុខទុក្ខ ឧបត្ថម្ភគាំទ្រជានិច្ច និងបានអរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចុះមកផ្ទាល់នាពេលនេះ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំបន្តការការពារ អធិបតេយ្យភាពជាតិ និងរក្សាសន្តិភាពជាតិដែលរកបាន ដោយកម្រនេះជានិរន្តរ ទោះក្នុងតម្លៃណាក៏ដោយ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        91
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        189
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm