អាជ្ញាធរសុខាភិបាល៖ ការវាយប្រហារថ្មីរបស់អ៊ីស្រាអែល នៅហ្កាហ្សា សម្លាប់មនុស្ស ៧៩២នាក់

2025/03/26 10:32:30 pm        60

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ (ទី២៥ ខែមីនា) អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាន នៅតំបន់ហ្កាហ្សា បានឲ្យដឹងថា យ៉ាងណាស់មនុស្សចំនួន ៧៩២នាក់ ត្រូវបានសម្លាប់ និង ១.៦៦៣នាក់ផ្សេងទៀត បានរងរបួសនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីយោធាអ៊ីស្រាអែល បានចាប់ផ្ដើមការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លាឡើងវិញ នៅទូទាំងដែនដីនេះ ចាប់ពីថ្ងៃទី១៨ ខែមីនា បន្ទាប់ពីមានបទឈប់បាញ់រយៈពេល ២ខែ។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មនុស្ស ៦២នាក់ បានបាត់បង់ជីវិត និងអ្នករងរបួស ២៩៦នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅទូទាំងតំបន់ហ្កាហ្សា ដោយនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៥០.១៤៤នាក់ និង ១១៣.៧០៤នាក់ បានរងរបួស គិតចាប់តាំងពីការប្រយុទ្ធគ្នា បានផ្ទុះឡើងកាលពីដើមខែតុលា ឆ្នាំ២០២៣។

កាលពីថ្ងៃអង្គារនោះដែរ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រាប់ថា ចាប់តាំងពីកងទ័ពអ៊ីស្រាអែល ចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញ នៅតំបន់ហ្កាហ្សា នៅដើមខែនេះ វាត្រូវបានគេប៉ាន់ប្រមាណថា សមាជិកក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនជាង ១៥០នាក់ ត្រូវបានសម្លាប់។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា នាពេលបច្ចុប្បន្ននេះ កងកម្លាំងជើងគោករបស់អ៊ីស្រាអែល កំពុងធ្វើប្រតិបត្តិការនៅក្នុងទីតាំងជាច្រើនទូទាំងតំបន់ហ្កាហ្សា។ កងទ័ពអ៊ីស្រាអែលបានរុលទៅច្រករបៀង Netzarim នៅភាគកណ្តាលតំបន់ហ្កាហ្សាស្ទ្រីប ហើយបានកាន់កាប់ប្រហែលពាក់កណ្តាលនៃច្រករបៀងនេះ។

នៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានអនុម័តផែនការប្រតិបត្តិការរបស់ IDF លើផ្នែកជាក់លាក់របស់តំបន់ហ្កាហ្សា ដើម្បីបន្តប្រតិបត្តិការយោធា នៅតំបន់នេះ។ អមដោយកត់សម្គាល់ថា គោលដៅចម្បងរបស់អ៊ីស្រាអែល នាពេលនេះ គឺការនាំយកចំណាប់ថ្នូរទាំងអស់ត្រលប់ទៅផ្ទះសម្បែងរបស់ពួកគេវិញនោះ លោកបានព្រមានថា ប្រសិនបើក្រុមហាម៉ាសមិនដោះលែងចំណាប់ថ្នូរដែលនៅសល់ទេនោះ ក្រុមនេះនឹងទទួល «ផលវិបាកយ៉ាងធ្ងន់ធ្ងរ»៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        10
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        10
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm