ការស្ទង់មតិ៖ ជនជាតិអាមេរិកច្រើនឡើងៗ គិតថា លោក Trump ដឹកនាំសហរដ្ឋអាមេរិកទៅកាន់ទិសដៅខុស

2025/03/26 10:38:11 pm        74

ការស្ទង់មតិពីស្ថាប័នស្ទង់មតិលម្អៀងទៅនិន្នាការអភិរក្សនិយម បានបង្ហាញថា ចំនួនប្រជាជនអាមេរិក ដែលគិតថា សហរដ្ឋអាមេរិកកំពុងឆ្ពោះទៅរកទិសដៅខុស បានកើនឡើងតិចតួចក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ 

ពាក់ព័ន្ធនឹងលទ្ធផលនៃការស្ទង់មតិនេះ សារព័ត៌មាន Newsweek បានទាក់ទងទៅកាន់សេតវិមានតាមរយៈអ៊ីម៉ែល ដើម្បីសុំការអត្ថាធិប្បាយ។

ការស្ទង់មតិអំពីស្ថានភាពប្រទេស គឺជាសូចនាករដ៏ល្អមួយ ដែលចង្អុលបង្ហាញពីកម្លាំងនយោបាយរបស់លោកប្រធានាធិបតី Donald Trump និងវិសាលភាពដែលលោកបន្តការគាំទ្រ ចំពោះអ្នកបោះឆ្នោត។ ខណៈពេលដែលតំណែងប្រធានាធិបតីរបស់លោក ស្ថិតក្នុងដំណាក់កាលចាប់ផ្ដើម ការនិយាយរឿងរ៉ាវអំពីអនាគតរបស់សហរដ្ឋអាមេរិក នឹងបង្ហាញនូវសារៈសំខាន់ នៅពេលដែលអាមេរិកសំដៅឆ្ពោះទៅរកវដ្តនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅឆ្នាំ២០២៦។

យោងតាមការស្ទង់មតិរបស់ស្ថាប័ន Rasmussen Reports លើអ្នកបោះឆ្នោតអាមេរិកចំនួន ១.៩៦៥នាក់ បានបង្ហាញថា ៥០ភាគរយ គិតថា ប្រទេសនេះកំពុងស្ថិតនៅលើផ្លូវខុស។ ការស្ទង់មតិដែលបានធ្វើឡើង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមីនា មានកម្រិតល្អៀងគ្នាក្នុងរង្វង់ ២ភាគរយ។

តែការស្ទង់មតិ ក៏បានរកឃើញផងដែរថា ៤៥ភាគរយ បានលើកឡើងថា សហរដ្ឋអាមេរិកកំពុងធ្វើដំណើរទៅរកទិសដៅត្រឹមត្រូវ។ ទន្ទឹមនឹងនេះដែរ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថាប័ន Rasmussen បានរកឃើញថា ជនជាតិអាមេរិកភាគច្រើន ដែលជាលើកដំបូង ក្នុងរយៈពេល ២០ឆ្នាំនៃការបោះឆ្នោត ជឿថា ប្រទេសនេះកំពុងដើរលើផ្លូវត្រូវ។

ការស្ទង់មតិនាពេលថ្មីៗនេះ បានបង្ហាញថា ការមិនពេញចិត្ត នឹងការដោះស្រាយផ្នែកសេដ្ឋកិច្ចរបស់លោក Trump គឺជាកត្តាសំខាន់ ដែលនាំឲ្យលោកធ្លាក់ចុះប្រជាប្រិយភាព។ ការស្ទង់មតិចុងក្រោយដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយ NBC News បានរកឃើញថា ជាងពាក់កណ្តាល (៥៤ភាគរយ) បាននិយាយថា ពួកគេមិនពេញចិត្តចំពោះរបៀបដែល Trump កំពុងគ្រប់គ្រងសេដ្ឋកិច្ច បើធៀបនឹង ៤៤ភាគរយដែលគាំទ្រ៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        27
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm