បាតុកម្មប្រឆាំងអំពើពុករលួយដឹកនាំដោយក្រុមនិស្សិត បានរីករាលដាលពាសពេញតំបន់បាល់កង់

2025/03/26 11:29:33 pm        94

ការតវ៉ាប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយនិស្សិតដ៏ធំ បានរីករាលដាលពីប្រទេសស៊ែប៊ី ទៅកាន់ប្រទេសជិតខាង នៅតំបន់បាល់កង់ ដោយមានការប្រមូលផ្តុំគ្នារាប់ពាន់នាក់ ក្រោមពាក្យស្លោកថា «សម្លាប់អំពើពុករលួយ(Corruption kills)» បន្ទាប់ពីសោកនាដកម្មដ៏សាហាវ ដែលបានសម្លាប់មនុស្សរាប់សិប  នាក់។

យុវជនបានប្រើការប្រមូលផ្តុំគ្នា ដើម្បីបញ្ចេញកំហិងរបស់ពួកគេ នៅក្នុងតំបន់មួយនៃទ្វីបអឺរ៉ុប ដែលក្រុមសិទ្ធិមនុស្ស និយាយថា បានរងទុក្ខពីអំពើពុករលួយដ៏រ៉ាំរ៉ៃ ដែលជំរុញឲ្យយុវជនរាប់សែននាក់ ភាគច្រើនចុះទៅតាមផ្លូវនានា ក្នុងប្រទេសស៊ែប៊ី ដើម្បីទាមទារឲ្យមានការផ្លាស់ប្តូរ។

រលកនៃបាតុកម្មក្នុងទំហំមួយ ដែលមិនធ្លាប់បានឃើញ នៅក្នុងប្រទេសស៊ែប៊ី ចាប់តាំងពីទសវត្សរ៍ ឆ្នាំ ១៩៩០ បានចាប់ផ្តើម បន្ទាប់ពីការជួសជុលនាថ្មីៗនេះនូវដំបូលស្ថានីយរថភ្លើង បានបាក់ស្រុត កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំមុន នៅទីក្រុង Novi Sad ភាគខាងជើង ដោយបានបណ្តាលឲ្យមនុស្ស ១៦នាក់    ស្លាប់។

ដោយមានមនុស្សជាច្រើន បានស្តីបន្ទោសការស្លាប់ទៅលើអំពើពុករលួយ និងការត្រួតពិនិត្យមិនគ្រប់គ្រាន់ សោកនាដកម្មនេះ បានជំរុញឲ្យមានកំហឹង នៅទូទាំងប្រទេសស៊ែប៊ី ហើយបានជំរុញឲ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែង បន្ទាប់ពីមានការតវ៉ា។

បន្ទាប់ពីគំរូស៊ែប៊ី យុវជនបានរៀបចំការប្រមូលផ្តុំប្រឆាំងអំពើពុករលួយស្រដៀងគ្នានេះ នៅប្រទេសម៉ាសេដូនីខាងជើង និងម៉ុងតេណេហ្គ្រោ ខណៈក្រុមបាតុករក្នុងរដ្ឋសមាជិកសហភាពអឺរ៉ុប គឺប៊ុលហ្គារី បានផ្តល់សាមគ្គីភាព ជាមួយប្រទេសជិតខាង នៅតំបន់បាល់កង់។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm