ប្រភពទួគីនិយាយថា ទួរគីនិងអាមេរិក ចង់ដកការរឹតបន្តឹងពីឧស្សាហកម្មការពារជាតិ បន្ទាប់ពីកិច្ចពិភាក្សា

2025/03/26 11:39:25 pm        150

ប្រភពពីក្រសួងការបរទេសទួរគី បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសនេះ និងសហរដ្ឋអាមេរិក ចង់ដកចេញនូវឧបសគ្គចំពោះកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ បន្ទាប់ពីកិច្ចពិភាក្សារវាងប្រមុខការទូតរបស់សម្ព័ន្ធមិត្តណាតូ នៅទីក្រុងវ៉ាស៊ីនតោន។

កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសទួរគីលោក Hakan Fidan បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជាកន្លែងដែលលោក ត្រូវបានគេរំពឹងថា នឹងស្នើឲ្យលោករដ្ឋមន្ត្រីការបរទេស Marco Rubio និងមន្ត្រីសហរដ្ឋអាមេរិកផ្សេងទៀត ដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើទួរគី និងអនុញ្ញាតឲ្យប្រទេសនេះ ចូលរួមក្នុងកម្មវិធីយន្តហោះចម្បាំងដ៏សំខាន់មួយ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើង នៅពេលដែលទីក្រុងអង់ការ៉ា ស្វែងរកទំនាក់ទំនងកាន់តែកក់ក្តៅ ជាមួយទីក្រុងវ៉ាស៊ីនតោន នៅក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) ហើយប៉ុន្មានថ្ងៃបន្ទាប់ពីសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និង ប្រធានាធិបតីទួរគី លោក តាយីប អឺដូហ្កាន់ (Tayyip Erdogan) ដែលជំនួយការជាន់ខ្ពស់របស់លោក ត្រាំ បានពិពណ៌នាថា ជា«ការផ្លាស់ប្តូរមួយ» ។

ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតទួរគី ក៏កើតឡើង ក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់លោក អឺដូហ្កាន់ បន្ទាប់ពីគូប្រជែងនយោបាយដ៏សំខាន់របស់លោក និងជាអភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu ត្រូវបានជាប់ពន្ធនាគាររង់ចាំការជំនុំជម្រះក្តី កាលពីថ្ងៃអាទិត្យ ដែលបង្កឲ្យមានការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសទួរគី បានរសាត់ឆ្ងាយពីភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលការខ្វែងគំនិតគ្នារវាងសម្ព័ន្ធមិត្តសន្ធិសញ្ញាដែលមានរយៈពេលយូរទាំងពីរនេះ បានរីក កាន់តែធំឡើង។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        8
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        25
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm