ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូងបានសម្លាប់មនុស្ស ២៤នាក់ និងបង្កការខូចខាតពុំធ្លាប់មានពីមុនមក

2025/03/27 02:59:24 am        111

ក្រុមមន្រ្តីនិយាយនៅថ្ងៃពុធនេះថា ភ្លើងឆេះព្រៃក្នុងចំណោមភ្លើងឆេះព្រៃដ៏អាក្រក់បំផុតពុំធ្លាប់ដែលមាននៅកូរ៉េខាងត្បូង បានសម្លាប់មនុស្សយ៉ាងហោច ២៤នាក់ ក្នុងនោះភ្លើងឆេះព្រៃមួយចំនួនបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរបំផុត ហើយនិងគំរាមកំហែងដល់តំបន់ចុះបញ្ជីសម្បត្តិបេតិគភណ្ឌពិភពលោករបស់អង្គការ UNESCO ចំនួន ២កន្លែង ។

ភ្លើងឆេះព្រៃរាប់សិបកន្លែង បានឆាបឆេះឡើងកាលពីចុងសប្តាហ៍កន្លងទៅ បង្ខំឲ្យមនុស្សប្រហែល ២៧.០០០នាក់ ជម្លៀសខ្លួនចេញយ៉ាងបន្ទាន់ ដោយភ្លើងឆេះព្រៃទាំងអស់នេះ បានកាត់ផ្តាច់ផ្លូវ និងធ្វើឲ្យដួលរលំខ្សែទំនាក់ទំនង ខណៈអ្នកស្រុករត់គេចទាំងការស្លន់ស្លោ ។

ចំនួនមនុស្សស្លាប់ បានកើនឡើងដល់ ២៤នាក់នៅថ្ងៃពុធនេះ ពេលដែលអណ្តាតភ្លើងរីករាលដាល់កាន់តែខ្លាំងដោយសារខ្យល់បក់ បានឆាបឆេះតំបន់ជិតខាង និងវិហារបុរាណមួយកន្លែង ។

ក្រសួងមហាផ្ទៃ និងមន្រ្តីសុវត្ថិភាព និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា មនុស្ស ២៤នាក់ ត្រូវបានគេបញ្ជាក់ថា បានស្លាប់ដោយសារភ្លើងឆេះព្រៃមកទល់នឹងពេលនេះ ក្នុងនោះមនុស្ស ១២នាក់ រងរបួសធ្ងន់ ។

ក្រុមមន្រ្តីនិយាយថា ភាគច្រើននៃអ្នកស្លាប់ គឺជាអ្នកស្រុក ប៉ុន្តែក្រុមភ្នាក់ងារពន្លត់អគ្គិភ័យយ៉ាងហោច ៣នាក់ ត្រូវបានសម្លាប់ផងដែរ ហើយអ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ បានស្លាប់ ពេលដែលឧទ្ធម្ភាគចក្ររបស់លោកបានធ្លាក់នៅតំបន់ភ្នំ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        80
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        116
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm