ពលរដ្ឋរូម៉ានីរាប់ពាន់នាក់ សម្រុកតវ៉ា ជុំវិញការបោះឆ្នោតប្រធានាធិបតី​ដែលត្រូវបានលុបចោល

2025/03/27 05:11:10 pm        247

ប្រជាជនរ៉ូម៉ានី រាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី ប៊ុយការ៉េស កាលពីថ្ងៃពុធ (២៦ មីនា) ដើម្បីតវ៉ាប្រឆាំងនឹងការលុបចោលការបោះឆ្នោតប្រធានាធិបតីនៅខែធ្នូ និងការហាមប្រាមបេក្ខភាពនាំមុខស្តាំនិយមជ្រុល មិនឱ្យឈរឈ្មោះបោះឆ្នោតម្តងទៀត។

ការតវ៉ានៅក្រៅទីស្នាក់ការរដ្ឋាភិបាលនៅកណ្តាលទីក្រុងប៊ុយការ៉េសនោះ បានមើលឃើញមនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នា ដោយស្រែកថា "សេរីភាព" និង "ចោរ" ដោយគ្រវីទង់ជាតិ និងផ្លុំកញ្ចែដើម្បីតវ៉ា ។

ប្រទេសសហភាពអឺរ៉ុប និងសមាជិកអង្គការណាតូ ដែលមានព្រំប្រទល់ជាប់អ៊ុយក្រែនមួយនេះ នឹងធ្វើការបោះឆ្នោតប្រធានាធិបតីពីរជុំរបស់ខ្លួនឡើងវិញ នៅថ្ងៃទី០៤ និង ១៨ ខែឧសភា បន្ទាប់ពីតុលាការធម្មនុញ្ញបានលុបចោលការបោះឆ្នោតដំបូងកាលពីខែធ្នូ ក្រោយមានការចោទប្រកាន់ពីការជ្រៀតជ្រែករបស់រុស្ស៊ី ដើម្បីគាំទ្របេក្ខភាពស្តាំនិយមជ្រុល លោក Calin Georgescu។

កាលពីដើមខែនេះ តុលាការក៏ហាមប្រាមលោក Georgescu មិនឱ្យឈរឈ្មោះម្តងទៀត ហើយលោក George Simion មេដឹកនាំគណបក្សធំទីពីររបស់រូម៉ានី គឺបក្សសម្ព័ន្ធសម្រាប់ការរួបរួមរ៉ូម៉ានី (AUR) ក្រោយមកបានក្លាយជាបេក្ខជនជំនួសឱ្យអ្នកនយោបាយស្ដាំនិយមជ្រុលប្រកាន់ជំហរតឹងរូបនោះ។

ក្រុមស្តាំនិយមជ្រុល ដែលឥឡូវនេះទទួលបានអាសនៈសភាចំនួន ៣៥% បានលាបពណ៌បក្សសំខាន់ៗរបស់រ៉ូម៉ានីថា ជួយរុញផលប្រយោជន៍ឱ្យទីក្រុងព្រុចសែល ហើយបានបង្កការភ័យខ្លាចថា ការគាំទ្ររបស់អឺរ៉ុប សម្រាប់អ៊ុយក្រែន ក្នុងការទប់ទល់នឹងរុស្ស៊ី នឹងអូសរ៉ូម៉ានីឱ្យចូលទៅក្នុងសង្រ្គាម៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        33
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        33
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm