ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញ សំណេះសំណាលជាមួយក្រុមហ៊ុន​ផ្តល់សេវាអ៊ីនធឺណិត​នៅកម្ពុជា

2025/03/27 07:03:08 pm        349

នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍​និង​ទូរ​គមនាគមន៍ បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​ហ៊ុន​ផ្តល់​សេវា​អ៊ីន​ធឺណិត​នៅកម្ពុជា (ISP) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីជំនាញ និង​តំណាង​ក្រុមហ៊ុន សរុបប្រមាណ ១១០នាក់ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ពិធីសំណេះសំណាលនេះ រៀបចំ​ឡើង​ក្នុង​គោលបំ​ណង​ផ្សព្វ​ផ្សាយ​សមិទ្ធ​ផល​នានា​ដែល​ក្រសួ​ង​សម្រេច​បាន​នាពេលកន្លងមក ការធ្វើទំនើបកម្មស្ថាប័ន ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការ​អភិវឌ្ឍ​ថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល និងការបន្តអភិវឌ្ឍធនធានមនុស្សឌីជីថល ជាដើម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាប​ជូនអំពី​បញ្ហា​ប្រឈម​នានា​ដែល​ក្រសួង​បាន​ទទួល​តាម​រយៈ​ការចុះសិក្សា និងប្រមូលព័ត៌មានផ្ទាល់ និងសារពីប្រជាពលរដ្ឋពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សេវា​ទូរស័ព្ទ និង​សេវាអ៊ីនធឺណិត។ ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្ត​ឱ្យ​ប្រតិបត្តិករ​ផ្តល់​សេវាអ៊ីនធឺណិត ផ្តល់សេវាជូនប្រជា​ពលរដ្ឋ​ប្រកប​ដោយ​តម្លាភាព និង​ប្រកួត​ប្រជែង​ដោយ​ស្មោះត្រង់ ព្រមទាំងជម្រាបជូន​ឱ្យ​បាន​ច្បាស់​អំពី​សេវា​កម្មរបស់​ខ្លួន​ដើម្បី​ជៀស​វាង​ការ​ភាន់​ច្រឡំ ជាយថាហេតុ។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យក្រុ​ម​ហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​លើក​ឡើង​អំពី​បញ្ហា​ប្រឈមនានា ដើម្បីឈានទៅរកដំណោះស្រាយឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាង​ណា​សម្រួល​ដល់​ការប្រកបអាជីវកម្មរបស់ក្រុមហ៊ុនដោយរលូន ព្រមទាំងធានា​ប្រសិ​ទ្ធ​ភាព​ផ្តល់​សេវា​ជូន​ប្រជា​ពលរដ្ឋឱ្យបានសមស្របតាមតម្រូវការ។

សូមជម្រាបជូនថា កន្លងមកក្រុមការងារលើកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៃក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានចុះ​សិក្សា​ និង​ប្រមូល​ព័ត៌មាន​លម្អិត​ពាក់​ព័ន្ធ​នឹង​គុណ​ភាព​សេវា​ទូរគមនាគមន៍ (សេវាទូរសព្ទ និងសេវាអ៊ីនធឺណិត) ក្នុងភូមិសាស្រ្តរាជធានី ខេត្ត ទូទាំង​ប្រទេស ដើម្បីធ្វើការកែលម្អ ពង្រឹង និងពង្រីកគុណភាព​សេវា​ទូរគមនាគមន៍​ជូន​ប្រជា​ពលរដ្ឋ​ឱ្យ​កាន់​តែ​ប្រសើរឡើងបន្ថែមទៀត។

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        146
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ

2026/07/24 08:03:42 pm
​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm