សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញរូបថតមួយសន្លឹកជាពេល​កម្ពុជាឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ដំបូង ហើយសម្ដេចបានចូលរួមប្រឈម និងដោះស្រាយនូវវិបត្តិនោះ

2025/03/27 09:44:03 pm        345

នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះរូបថតមួយសន្លឹក​ដែលពេលនោះ​ប្រទេសកម្ពុជា​ គឺ​ស្ថិត​ក្នុង​ដំណាក់កាលដំបូង នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ហើយសម្ដេច​បានចូលរួម​ដោះស្រាយនៅវិបត្តិមួយនេះ។

តាមរយៈបណ្ដាញសង្គមសម្ដេចធិបតី នាយករដ្ឋមន្ត្រីបានសរសេរថា «មួយភ្លែតសោះ ៤​ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ។ រូបថតនេះ គឺក្នុងពេលដែលខ្ញុំកំពុងដឹកនាំរៀបចំមន្ទីរពេទ្យហ្លួងម៉ែ (អតីត​មន្ទីរ​ពេទ្យ​ស្ត្រី នគរទេព) ដើម្បីប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ បន្ទាប់​ពី​បញ្ចប់​ការ​រៀប​ចំ​មណ្ឌល​ព្យាបាល​ជំងឺ១៩ នៅសណ្ឋាគារ The Great Duke។»

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍​ថា សម្ដេច​នៅចាំច្បាស់ថានៅពេលនោះ គឺយើង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​មិន​ច្បាស់​លាស់​អំពី​អនាគត​របស់​ប្រទេស​ជាតិ និង​ប្រជាជន​យើង​នៅ​ឡើយ នៅក្នុង​ដំណាក់​កាល​ដែល​មាន​ការ​ឆ្លង​ និង​ស្លាប់​មនុស្ស​ជា​ច្រើន​នៅ​តាម​បណ្ដា​ប្រទេស​នានា​លើ​សកល​លោកដោយសារជំងឺកូវីដ១៩។ ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា ពេល​នោះ​គឺ​ជាដំណាក់កាលដំបូង នៃការឆ្លងរីករាលដាលនៅក្នុងសហគមន៍ ដែល​មាន​អ្នក​ឆ្លង​កើន​ឡើង​យ៉ាង​លឿន។ ជាក់ស្ដែងនៅរាជធានីភ្នំពេញមានអ្នកឆ្លងជំងឺកូវីដ១៩ រាប់រយនាក់ក្នុងមួយថ្ងៃ ដែល​មន្ទីរ​ពេទ្យ​របស់យើងមិនអាចរ៉ាប់រងបាន។

សម្ដេចធិបតីបន្តថា ទោះស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់អំពីការវិវឌ្ឍន៍ នៃជំងឺកូវីដ១៩ នា​ពេល​នោះ​ក៏​ដោយ អ្វីដែលច្បាស់សម្រាប់សម្ដេច​នាពេលនោះគឺ បើយើងនៅស្ងៀមមិនធ្វើអ្វីសោះ បញ្ហា​នឹងមិនរលាយបាត់នោះទេ។ ផ្ទុយទៅវិញបញ្ហាអាចវិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរទៅទៀត។ ហេតុ​ដូច្នេះ​យើង​មិនមានជម្រើសអ្វីក្រៅអំពីការប្រឈមផ្ទាល់ជាមួយនឹងបញ្ហា ហើយខិត​ខំ​ចូល​រួ​ម​ដោះស្រា​យ​ទៅ​តាមលទ្ធភាពដែលយើងអាចធ្វើទៅបាន រួមទាំង​ការ​រៀប​ចំ​មណ្ឌល​ព្យាបាល​កម្រិត​ស្រាល និង​ពេទ្យ​ព្យាបាល​កម្រិត​ធ្ងន់​សម្រាប់​ព្យាបាល និង​សង្គ្រោះជី​វិត​ប្រជា​ពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩ ឱ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាននៅពេលនោះ៕



អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm