ទីភ្នាក់ងារ UN៖ មនុស្ស ២០លាននាក់ នៅយេម៉ែន ត្រូវការជំនួយជាបន្ទាន់ដើម្បីរស់រាន

2025/03/27 09:46:56 pm        69

ខណៈដែលប្រទេសយេម៉ែន ប្រារព្ធខួបលើកទី១១ នៃជម្លោះដ៏រ៉ាំរ៉ៃ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃពុធ (២៦ មីនា) ថា ការឈឺចាប់ និងទុក្ខវេទនានៅយេម៉ែន កើតមាន "មិនឈប់ឈរ" ខណៈមនុស្សជិត ២០លាននាក់ ត្រូវការជំនួយមនុស្សធម៌បន្ទាន់ដើម្បីបន្តរស់រានមានជីវិត។

អង្គការ IOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សជាង ៤,៨លាននាក់ នៅតែបន្តរស់ជាជនភៀសខ្លួន ដោយមនុស្សជាច្រើនរស់នៅក្នុងជម្រកបណ្តោះអាសន្ន ដែលមានលទ្ធភាពទទួលបានអាហារ ការថែទាំសុខភាព និងការការពារមានកម្រិត។ IOM សង្កត់ធ្ងន់ថា ស្ត្រី និងកុមារបន្តប្រឈមហានិភ័យខ្ពស់នៃហិង្សា កង្វះអាហារូបត្ថម្ភ និងសុខភាពមិនល្អ ខណៈបម្រែបម្រួលអាកាសធាតុធ្វើឱ្យស្ថានភាពកាន់តែអាក្រក់។

អគ្គនាយក IOM លោកស្រី Amy Pope បាននិយាយថា "សង្រ្គាមនៅយេម៉ែន បានរសាត់បាត់ចេញពីការយកចិត្តទុកដាក់របស់ពិភពលោក ប៉ុន្តែសម្រាប់អ្នកស្រុកដែលកំពុងឆ្លងកាត់ការឈឺចាប់នេះ បានរងទុក្ខវេទនាប្រចាំថ្ងៃឥតឈប់ឈរ" ។

ទីភ្នាក់ងារនេះបាននិយាយថា ទន្ទឹមនឹងនេះដែរ ជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ ដែលសង្ឃឹមថានឹងឆ្លងកាត់យេម៉ែន នៅតែជាប់គាំងក្នុង "ស្ថានភាពដ៏ឃោរឃៅ" ដោយមនុស្សជិត ៦០.៩០០នាក់ បានទៅដល់ប្រទេសនេះក្នុងឆ្នាំ២០២៤ តែម្នាក់ឯង ហើយភាគច្រើនពុំមានធ្យោបាយដើម្បីរស់រានមានជីវិតទេ៕


អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        71
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        68
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm