ចំហេះព្រៃនៅអាមេរិក ឈានទៅរកការជម្លៀសពលរដ្ឋ ខណៈផ្ទះរាប់សិបខ្នងបានឆេះនៅរដ្ឋ Carolinas

2025/03/27 09:49:10 pm        109

ចំហេះព្រៃដែលកំពុងឆេះរាលដាលនៅរដ្ឋ North និង South Carolina របស់សហរដ្ឋអាមេរិក បានបង្ខំឱ្យមានការជម្លៀសប្រជាជន ហើយបានជំរុញឱ្យដាក់រដ្ឋក្នុងគ្រាអាសន្ន។ នៅក្នុងតំបន់ Polk នៃរដ្ឋ North Carolina ដែលជាតំបន់រងគ្រោះខ្លាំងបំផុត ប្រជាជនប្រហែល២៥០គ្រួសារ ត្រូវបានឲ្យជម្លៀសខ្លួនចេញ ហើយយ៉ាងហោចណាស់លំនៅឋាន និងអគារចំនួន២០ខ្នង ត្រូវបានបំផ្លាញ។

ចំហេះព្រៃ ដែលបង្កឡើងដោយស្ថានភាពក្តៅស្ងួត ខ្យល់បក់ខ្លាំង និងដើមឈើដួលរលំដោយសារព្យុះ សង្ឃរា Helene បានបន្តរាលដាល។ ព្យុះសង្ឃរា ដែលបានវាយប្រហាររដ្ឋ North Carolina កាលពីចុងខែកញ្ញា ឆ្នាំ២០២៤ បានបន្សល់ទុកនូវការបំផ្លិចបំផ្លាញ និងបានឆក់យកជីវិតមនុស្សរាប់រយនាក់។

ការជម្លៀសនៅតែបន្ត ខណៈអាកាសធាតុក្តៅស្ងួតកាលពីថ្ងៃពុធសប្តាហ៍នេះ បានបង្កឱ្យមានចំហេះព្រៃកាន់តែច្រើននៅភាគខាងលិចរដ្ឋ North Carolina ។ អភិបាលរដ្ឋ លោក Josh Stein បានជំរុញឱ្យអ្នកស្រុករក្សាការប្រុងប្រយ័ត្ន ដោយនិយាយថា «សូមបន្តយកចិត្តទុកដាក់ចំពោះការជូនដំណឹងគ្រាអាសន្ន និងបទបញ្ជាជម្លៀស ដែលអ្នកចាំបាច់ត្រូវតែចាកចេញពីលំនៅឋានរបស់អ្នក»។

ចំហេះព្រៃ បាននាំឱ្យក្រសួងគុណភាពបរិស្ថាននៃរដ្ឋ North Carolina ចេញការព្រមានអំពីគុណភាពខ្យល់មិនល្អ ដោយព្រមានថាផ្សែងអ័ព្ទ និងភាគល្អិត បង្កហានិភ័យសុខភាពធ្ងន់ធ្ងរ ជាពិសេសចំពោះកុមារ មនុស្សចាស់ និងអ្នកដែលមានបញ្ហាផ្លូវដង្ហើម។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        49
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        48
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm