UN៖ អ្នករបួសដោយការបំផ្ទុះគ្រាប់បែកនៅផ្សារស៊ូដង់មួយចំនួនបានស្លាប់ ដោយសារកង្វះការថែទាំ

2025/03/27 09:52:47 pm        114

ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយដោយដកស្រង់របាយការណ៍ថា អ្នករងរបួសមួយចំនួនពីការបំផ្ទុះគ្រាប់បែកនៅទីផ្សារមួយកន្លែង ដែលបណ្តាលឱ្យមានអ្នករងរបួសរាប់រយនាក់នៅក្នុងរដ្ឋ North Darfur ប្រទេសស៊ូដង់ កំពុងស្លាប់ជាបន្តបន្ទាប់ដោយសារកង្វះការថែទាំសុខភាព។

លោក Stephane Dujarric អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា «បុគ្គលិកមនុស្សធម៌របស់យើង បានប្រាប់យើងថា មានរបាយការណ៍គួរឱ្យព្រួយបារម្ភដែលថា អ្នករងរបួសមួយចំនួនបានស្លាប់ដោយសារតែខ្វះលទ្ធភាពទទួលបានការថែទាំផ្នែកវេជ្ជសាស្រ្តឲ្យទាន់ពេលវេលានៅក្នុងទីក្រុង El Fasher ជាកន្លែងដែលការហ៊ុមព័ទ្ធ និងអរិភាព នៅបន្ត ដែលបង្ខំឱ្យមណ្ឌលសុខភាពភាគច្រើន បិទទ្វារ»។

លោក Dujarric បានរាយការណ៍ថា អ្នកសម្របសម្រួលមនុស្សធម៌និងប្រជាជន របស់អង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ លោកស្រី Clementine Nkweta-Salami បាននិយាយថា «ការវាយប្រហារដ៏គួរឱ្យរន្ធត់លើទីផ្សារ Tora នៅរដ្ឋ North Darfur គឺជាការរំលឹកនៃការមិនយកចិត្តទុកដាក់ និងមិនគោរពចំពោះជីវិតមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងអំឡុងពេលជម្លោះ» ។

លោកស្រី Nkweta-Salami បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារដោយចេតនា និងមិនរើសមុខទៅលើជនស៊ីវិល។ លោកស្រីបន្តថា «ទីផ្សារ មន្ទីរពេទ្យ សាលារៀន វិហារឥស្លាម និងផ្ទះឯកជនពុំមែនជាសមរភូមិទេ»។ «ប៉ុន្តែ ជនស៊ីវិលកំពុងត្រូវបានគេសម្លាប់នៅគ្រប់ទីកន្លែង ដែលពួកគេគិតថាមានសុវត្ថិភាពបំផុត»។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        40
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm