កូរ៉េខាងត្បូង អំពាវនាវឲ្យកូរ៉េខាងជើង បញ្ឈប់ការលះបង់ប្រជាជនរបស់ខ្លួន ដើម្បីជាថ្នូរនឹងការគាំទ្ររបស់រុស្ស៊ី

2025/03/27 10:32:40 pm        48

បេសកជនជាន់ខ្ពស់របស់ប្រទសកូរ៉េខាងត្បូង ប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានជំរុញឲ្យកូរ៉េខាងជើង ឲ្យបញ្ឈប់ការលះបង់ប្រជាជនរបស់ខ្លួន ដើម្បីរក្សារបបរបស់ខ្លួន ជាថ្នូរនឹងការគាំទ្ររបស់រុស្ស៊ី ដោយគូសបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែន បានបង្កឲ្យមានការឈឺចាប់ «ធ្ងន់ធ្ងរ» ដល់កងទ័ព និងក្រុមគ្រួសាររបស់ពួកគេ។

លោកឯកអគ្គរដ្ឋទូត Hwang Joon-kook បានធ្វើការអត្ថាធិប្បាយ ដោយបានបន្តការអំពាវនាវរបស់ទីក្រុងសេអ៊ូលដល់ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ឲ្យបញ្ចប់កិច្ចសហប្រតិបត្តិការយោធារបស់ពួកគេ ដែលបានធ្វើឲ្យកាន់តែស៊ីជម្រៅ បន្ទាប់ពីសន្ធិសញ្ញា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) បានចុះហត្ថលេខាកាលពីខែមិថុនា ឆ្នាំមុន។

លោកបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ស្តីពីការថែរក្សាសន្តិភាព និងសន្តិសុខរបស់អ៊ុយក្រែនថា៖«សង្រ្គាមនេះ បានធ្វើឲ្យមានការឈឺចាប់យ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែលើប្រជាជនអ៊ុយ  ក្រែន និងទាហានរុស្ស៊ី និងក្រុមគ្រួសាររបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងទាហាននិងប្រជាជនរបស់កូរ៉េខាងជើងផងដែរ»។ 

លោកបានកត់សម្គាល់ថា កិច្ចសម្ភាសន៍ជាមួយទាហានកូរ៉េខាងជើង ដែលត្រូវបានចាប់ខ្លួន នៅតំបន់ Kursk ខ្សែត្រៀមជួរមុខរបស់រុស្ស៊ី បានបង្ហាញថា ពួកគេត្រូវបានបោកបញ្ឆោតដោយមេដឹកនាំកូរ៉េខាងជើង ឲ្យជឿថា ពួកគេត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ីសម្រាប់ការហ្វឹកហ្វឺន មិនមែនដើម្បីប្រយុទ្ធ ក្នុង   សង្គ្រាមនោះទេ។

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm       
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm