ការវាយប្រហារយានដ្រូនរុស្ស៊ីទ្រង់ទ្រាយធំលើទីក្រុង Kharkiv ប្រទេសអ៊ុយក្រែនបណ្តាលឲ្យមនុស្ស ៩នាក់រងរបួស

2025/03/27 10:34:24 pm        46

 ក្រុមមន្រ្តី និងក្រុមសេវាកម្មសង្រ្គោះបន្ទាន់និយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារយានដ្រូនទ្រង់ទ្រាយធំលើទីក្រុង Kharkiv ដែលជាទីក្រុងធំបំផុតទី ២របស់អ៊ុយក្រែនកាលពីយប់ថ្ងៃពុធ បណ្តាលឲ្យមនុស្ស ៩នាក់រងរបួស និងធ្វើឲ្យមានការខូចខាតផងដែរដល់អគារលំនៅឋានប្រជាជន ។

 សេវាកម្មសង្រ្គោះបន្ទាន់ និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា ការវាយប្រហារនេះ បណ្តាលឲ្យមានអគ្គិភ័យកើតឡើង ៥កន្លែងនៅមជ្ឈមណ្ឌលទីក្រុង Kharkiv ហើយពួកគេបានបង្ហោះរូបថតសន្លឹករបស់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់អណ្តាតភ្លើងនៅតាមគំនរបាក់បែក ។ ពួកគេថា ការវាយប្រហារនេះ បណ្តាលឲ្យមានការខូចខាតអគារលំនៅឋានធ្ងន់ធ្ងរផងដែរ ។

 អភិបាលក្រុង Kharkiv លោក Ihor Terekhov និយាយថា មាននូវយានដ្រូនយ៉ាងហោច ១២គ្រឿង បានវាយប្រហារលើទីក្រុងរបស់លោក ដែលជាគោលដៅញឹកញាប់របស់យោធារុស្ស៊ី ស្ថិតនៅចម្ងាយប្រហែល ៣០គ.មពីតំបន់ព្រំដែន ។

 លោក Terekhov និយាយថា មាននូវអគាររស់នៅរបស់អ្នកស្រុកជាច្រើន បានរងការខូចខាត រោងចក្រកម្តៅមួយកន្លែង ត្រូវបានបំផ្លាញទាំងស្រុង ហើយបច្ចប្បន្នពលរដ្ឋគ្មានប្រព័ន្ធកម្តៅប្រើប្រាស់នោះទេ ។

 សូមបញ្ជាក់ថា ទីក្រុង Kharkiv បានទប់ជាប់ការដណ្តើមគ្រប់គ្រងពីកងកម្លាំងរុស្ស៊ីនៅសប្តាហ៍ដំបូងៗនៃការវាយប្រហារពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុន្តែទីក្រុងមួយនេះ តែងតែរងការវាយប្រហារម្តងហើយម្តងទៀតដោយយានដ្រូន និងមីស៊ីល ហើយក្រោយមកកងកម្លាំងរុស្ស៊ី បានផ្លាស់ប្តូរការផ្តោតសំខាន់នៃយុទ្ធនាការសឹករបស់ពួកគេ លើតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនវិញ ៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        18
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        27
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm