បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងសកល ប្រធានបទសំខាន់សម្រាប់ទិវាអេដស៍ ១ធ្នូ

2021/11/30 08:18:13 pm        337

ភ្នំពេញ៖ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺរាតត្បាតសកល» ពិតជាមានអត្ថន័យស្របពេលដែលរាជរដ្ឋាភិបាលសម្រេចបើកប្រទេសពេញលេញឡើងវិញ ដើម្បីប្រជាពលរដ្ឋរស់នៅតាមគន្លងប្រក្រតីភាពថ្មី និង ស្តារសង្គម-សេដ្ឋកិច្ច ដែលបានធ្លាក់ចុះនៅក្នុងបរិការណ៍កូវីដ-១៩។ នេះបើតាមសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេ ទិកាភាពជាអ្នកដឹកនំាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជាក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២១។

សារលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដដែលបន្តថា សម្ដេចពិតជាមានសេចក្តីរីករាយដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល, សកម្មជនប្រយុទ្ធនឹងជំងឺអេដស៍នៅគ្រប់លំដាប់ថ្នាក់ ជនរួមជាតិ និងប្រជាជ នទូទាំងពិភពលោក, ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ដើម្បីជំរុញកម្លាំងសាមគ្គីភាពជាតិ និងអន្តរជាតិ ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់, បន្តការខិតខំប្រឹងប្រែង ដើម្បីប្រទេសជាតិ និងពិភពលោក, ចៀសផុតពីការរើសអើង, ពុំមានអេដស៍, ពុំមានជំងឺរាតត្បាតសកល និងពុំមានជំងឺកាចសាហាវផេ្សងៗទៀត ទាំងបច្ចុប្បន្ន និងអនាគត។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានបង្ហាញនូវមោទនភាព និងចូលរួមអបអរសាទរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដែលបានប្រយុទ្ធយ៉ាងស្វិតស្វាញ, ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ហើយបានបើកប្រទេសឡើងវិញពេញលេញ, ប្រជាជនមានសិទ្ធិសេរីភាពប្រកបមុខរបរចិញ្ចឹមជី វិតទៅតាមគន្លងប្រក្រតីភាពថ្មី ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងសង្គម។

ទន្ទឹមនេះ, រាជរដ្ឋាភិបាលបានចូលរួមផ្សព្វផ្សាយដល់ប្រជាជននៅតាមមូលដ្ឋាន និងសហគមន៍ ដែលសង្ស័យថា មានផ្ទុកមេរោគអេដស៍ ឱ្យមកទទួលសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ជាពិសេសស្រ្តីមានផ្ទៃពោះដែល មានផ្ទុកមេរោគអេដស៍ឱ្យបានទទួលសេវាថែទាំ និងព្យាបាលបានទាន់ពេលវេលា, ក្នុងនោះ យើងបានទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ជាមួយនឹងការកាត់បន្ថយចំនួនមេរោគអេដស៍នៅក្នុងខ្លួនបានរហូតដល់ ៩០%។

បច្ចុប្បន្ន, កាកបាទក្រហមកម្ពុជា, ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និង ក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាទាំង ២៥ រាជធានី/ខេត្ត បានផ្តល់ការជួយឧបត្ថម្ភគាំទ្រលើកទឹកចិត្តអ្នករងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ដោយបានផ្គត់ផ្គង់ជាស្បៀង, លំនៅស្ថាន, ការសិក្សា, ការថែទាំសុខភាព, ការផ្តល់ទុន ដើម្បីប្រកបមុខរបរបានប្រមាណ ៩២%។

ម៉្យាងទៀត, យើ ងបានអប់រំផ្សព្វផ្សាយចំណេះដឹងអំពីជំងឺអេដស៍, ចែករំលែកបទពិសោធន៍ដល់អ្នកផ្ទុកមេរោគអេដស៍ និងពន្យល់អំពីសារៈសំខាន់នៃការប្រើថ្នាំប្រឆាំងមេរោគអេដស៍ ជាមួយនឹងការអប់រំមិនឱ្យមានការរើស អើងអ្នកផ្ទុកមេរោគអេដស៍នៅក្នុងសហគមន៍។

 ពេលនេះ កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង តាមរយៈស្មារតីសាមគ្គីភាពដែលជាចលករបង្កើតបានជាចរន្តជាតិ គឺការបញ្ចប់វិសមភាព បញ្ចប់អេដស៍ និងបញ្ចប់ជំងឺឆ្លងរាតត្បាតសកល។ ទន្ទឹមនេះ, កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមបាន អប់រំផ្សព្វផ្សាយស្វែងរកការជួយគាំទ្រ ដើម្បីលើកកម្ពស់ការងារអាទិភាពចំនួន ៣ គឺការផ្តល់សេវាបង្កា រការចម្លងមេរោគអេដស៍ ទាំងក្នុងចំណោមយុវវ័យ និងក្នុងសហគមន៍ និងសេវាបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។

ការផ្តល់សេវាគាំទ្រសង្គម ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ដល់ជនរងគ្រោះដោយផ្ទាល់ និងដោយប្រយោល និងទី៣. សេវាកាត់បន្ថយ និងលុបបំបាត់គ្រប់រូបភាពលើការរើ សអើងអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។

សារលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដដែលបញ្ជាក់បន្ថែមថា បច្ចុប្បន្ន, ជំងឺរាតត្បាតសកលកំពុងបន្តនៅតាមបណ្តាប្រទេសលើពិភពលោក, ដោយឡែកនៅកម្ពុជា ការឆ្លងជំងឺកូវីដ-១៩ នៅសហគមន៍មានការថយចុះយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់, នេះគឺជាសញ្ញាវិជ្ជមានអនុញ្ញាតឱ្យកម្ពុជា អាចបើកប្រទេសវិ ញបានពេញលេញ ដើម្បីប្រជាពលរដ្ឋអាចមានលទ្ធភាពប្រកបមុខរបរ តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិការណ៍កូវីដ-១៩។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានអំពាវនាវឱ្យចូលរួមបង្ការការចម្លងមេរោគអេដស៍ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ ឱ្យបានតាមការគ្រោងទុក និងចូលរួមអនុវត្តវិធាន ៣ ការពារ ៣ កុំ ដើម្បីធានាសុខុមាលភាពគ្រួសារ, សហគមន៍ និងសង្គមជាតិយើងផងដែរ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវដល់វិស័យឯកជន សប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមបន្តភាពជាដៃគូ និងបន្តឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រេចឱ្យបាននូវគោលដៅសូន្យបី នាឆ្នាំ២០២៥ ខាងមុខ៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm