នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ ការបោះឆ្នោតជិតកើតឡើង ខណៈរដ្ឋាភិបាលប្រញាប់អនុម័តសេចក្ដីស្នើច្បាប់កាត់បន្ថយពន្ធ

2025/03/27 11:01:07 pm        47

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃព្រហស្បតិ៍ (ទី២៧ មីនា) នេះ បាននិយាយថា លោកគ្រោងនឹងប្រកាសការបោះឆ្នោត «ក្នុងពេលឆាប់ៗ» ខណៈដែលរដ្ឋាភិបាលកណ្តាល-ឆ្វេងនិយមរបស់លោក បានប្រញាប់ប្រញាល់ឆ្លងកាត់សភានូវសេចក្តីព្រាងច្បាប់ ស្តីពីការកាត់បន្ថយពន្ធថ្មី ជាកិច្ចប្រឹងប្រែង ដើម្បីបង្កើនការគាំទ្រ និងទាក់ទាញមកវិញនូវអ្នកបោះឆ្នោតដែលមានអារម្មណ៍មិនពេញចិត្ត។

ការកំណត់រយៈពេល ៣ឆ្នាំ មានន័យថា អូស្ត្រាលីត្រូវបោះឆ្នោតនៅត្រឹមថ្ងៃទី១៧ ឧសភា ដើម្បីជ្រើសរើសសភាថ្មី។ ការស្ទង់មតិបង្ហាញពីការបោះឆ្នោតដ៏ស្វិតស្វាញ ដោយសម្ព័ន្ធក្រុមប្រឆាំង គឺគណបក្ស Liberal–National Coalition (សម្ព័ន្ធជាតិសេរី) នាំមុខគណបក្ស Labor (ការងារ) ក្នុងសំឡេងស្ដួចស្ដើង។

លោក Albanese បានប្រាប់វិទ្យុ Triple M ថា៖ «វា (ការបោះឆ្នោត) នឹងមាននៅក្នុងខែឧសភា ខ្ញុំអាចធានាបាន។ ហើយវានឹងត្រូវបានប្រកាសឆាប់ៗនេះ។ ខ្ញុំមិនប្រកាសនៅថ្ងៃនេះទេ ប៉ុន្តែខ្ញុំនឹងប្រកាសឆាប់ៗនេះ។ ខ្ញុំគិតថា ប្រជាជនអូស្ត្រាលីចង់ឲ្យកើតឡើងឆាប់ៗ ដោយមិនចង់ឲ្យពន្យារទេ»។

រដ្ឋាភិបាលរបស់គណបក្សការងារ ដែលដឹកនាំដោយលោក Albanese បាននិងកំពុងប្រកាសអំពីវិធានការមួយចំនួន ក្នុងគោលបំណងបំពេញចិត្តក្រុមគ្រួសារ និងអាជីវកម្មនានា ដែលប្រឈមនឹងការចំណាយខ្ពស់ ខណៈដែលខ្លួនចង់ឈ្នះអាណត្តិទី២។ សេចក្ដីស្នើច្បាប់កាត់បន្ថយពន្ធត្រូវបានដាក់ជូនទៅសភាជាន់ទាប កាលព្រឹកថ្ងៃពុធ ហើយត្រូវបានអនុម័តក្នុងកិច្ចប្រជុំនាពេលយប់ នៅព្រឹទ្ធសភា ជាកន្លែងដែលគណបក្សការងារមិនមានសំឡេងភាគច្រើនដាច់ខាត ទទួលបានការគាំទ្រពីគណបក្ស Greens និងបណ្ដាគណបក្សឯករាជ្យ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        110
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        148
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm