សេវាកម្មរថភ្លើងប៉ាគីស្ថាន ចាប់ផ្តើមដំណើរការឡើងវិញ រយៈពេល ២សប្តាហ៍ក្រោយការវាយប្រហារស្លាប់មនុស្ស

2025/03/27 11:55:58 pm        53

ក្រុមហ៊ុន Jaffar Express ដែលជាសេវាកម្មរថភ្លើងឆ្លងកាត់ទូទំាងប្រទេសរបស់ប៉ាគីស្ថាន បានចាប់ផ្តើមប្រតិបត្តិការឡើងវិញហើយនៅថ្ងៃព្រហស្បតិ៍នេះ ក្រោយផ្អាកអស់រយៈពេល ១៦ថ្ងៃ បន្ទាប់ពីការវាយប្រហារស្លាប់មនុស្ស និងការប្លន់នៅខេត្ត Balochistan កាលពីថ្ងៃទី ១១ ខែមីនាកន្លងទៅ ។

នៅថ្ងៃព្រហស្បតិ៍នេះ រថភ្លើងបានចាកចេញពីទីក្រុង Peshawar ស្ថិតនៅភាគខាងជើងប៉ាគីស្ថាន ឆ្ពោះទៅកាន់ទីក្រុងភាគនិរតី Quetta ដែលជារដ្ឋធានីរបស់ខេត្ត Balochistan ។

រថភ្លើងរបស់ក្រុមហ៊ុន Jaffar Express ត្រូវបានតុបតែងដោយទង់ជាតិប៉ាគីស្ថាន ប៉ោងប៉ោង និងខ្សែកំណាត់ចម្រុះពណ៌ ដើម្បីបារព្ធពិធីចាប់ផ្តើមដំណើរការសេវាកម្មរថភ្លើងឡើងវិញ ។

ក្រុមហ៊ុន Jaffar Express គឺជាសេវាកម្មរថភ្លើងតែមួយគត់ដែលធ្វើដំណើរឆ្លងកាត់ខេត្តទាំង ៤របស់ប៉ាគីស្ថាន ដោយចំណាយពេល ៣៤ម៉ោង និងធ្វើឲ្យវាក្លាយជាតំណភ្ជាប់ដ៏សំខាន់មួយនៃការដឹកជញ្ជូនសម្រាប់ប្រទេសមួយនេះ ។

គួរឲ្យដឹងថា កាលពីថ្ងៃទី ១១ ខែមីនា ក្រុមផ្តាច់ខ្លួនបានបំផ្ទុះគ្រាប់បែកផ្តាច់ផ្លូវ និងបានបាញ់រះលើរថភ្លើងរបស់ក្រុមហ៊ុន Jaffar Express ពេលដែលវាធ្វើដំណើរចេញពីទីក្រុង Quetta ទៅកាន់ទីក្រុង Peshawar ។

ក្រុមបះបោរប្រដាប់អាវុធកងទ័ពរំដោះ Baloch (BLA)ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិចធំជាងគេបំផុតប្រឆាំងរដ្ឋាភិបាលប៉ាគីស្ថាន បានប្រកាសទទួលស្គាល់ការវាយប្រហារនេះ ដោយបានសម្លាប់ចំណាប់ខ្មាំង ២១នាក់ និងកងកម្លាំងសន្តិសុខ ៤នាក់ ។

កងកម្លាំងសន្តិសុខប៉ាគីស្ថាន បានសម្លាប់ក្រុមផ្តាច់ខ្លួនទាំងអស់ ៣៣នាក់ ក្រោយភាពទាល់ច្រកអស់រយៈពេលពេញ ១ថ្ងៃរួចមក ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm