UN ៖ សេរីភាពនាវាចរណ៍នៅសមុទ្រខ្មៅ សំខាន់ចាំបាច់ចំពោះសន្តិសុខស្បៀងសកលលោក

2025/03/28 12:04:16 am        84

លោក Stephane Dujarric គឺជាអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ(UN) និយាយថា កិច្ចព្រមព្រៀងលើសេរីភាពនាវាចរណ៍នៅក្នុងសមុទ្រខ្មៅ ដើម្បីធានាដល់ការការពារនាវាស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នឹងក្លាយជាការរួមចំណែកដ៏សំខាន់ចាំបាច់មួយចំពោះសន្តិសុខស្បៀងពិភពលោក ហើយនិងខ្សែសង្វាក់ផ្គត់ផ្គង់ ។

គួរឲ្យដឹងថា សហរដ្ឋអាមេរិក បានប្រកាសកិច្ចព្រមព្រៀងដាច់ដោយឡែកពីគ្នាជាមួយអ៊ុយក្រែន និងរុស្ស៊ី កាលពីថ្ងៃអង្គារ ដើម្បីផ្អាកការវាយប្រហាររបស់ពួកគេនៅក្នុងសមុទ្រខ្មៅ ហើយនិងការវាយប្រហារលើគោលដៅថាមពលប្រទេសទាំង ២ ប៉ុន្តែវោហាសាស្រ្តពីទីក្រុងម៉ូស្គូ និងទីក្រុងគីវ លើកឡើងថា ពួកគេនៅឆ្ងាយពីគ្នានៅឡើយ ។

លោក Dujarric និយាយថា UN បាននឹងកំពុងធ្វើការឥតឈប់ឈរលើបញ្ហាមួយនេះ ជាពិសេសចាប់តាំងពីប្រមុខ UNលោក Antonio Guterres បានសរសេរលិខិតផ្ញើជូនមេដឹកនាំអ៊ុយក្រែន រុស្ស៊ី និងទួរគី កាលពីខែកុម្ភៈឆ្នាំ មុន ដើម្បីដាក់ចេញសំណើសម្រាប់ការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព និងដោយសេរី នៅក្នុងសមុទ្រខ្មៅ ។

សូមបញ្ជាក់ថា UN និងទួរគី បានរៀបចំគំនិតផ្តួចផ្តើមសមុទ្រខ្មៅរវាងរុស្ស៊ី និងអ៊ុយក្រែនកាលពីខែកក្កដា ឆ្នាំ ២០២២ ដើម្បីអនុញ្ញាតឲ្យមានការនាំចេញសុវត្ថិភាពនូវគ្រាប់ធុញ្ញជាតិអ៊ុយក្រែន ។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី បានដកខ្លួនចញពីកិច្ចព្រមព្រៀងមួយនេះ កាលពីខែកក្កដា ឆ្នាំ ២០២៣ ដោយពួកគេនិយាយតវ៉ាថា ការនាំចេញស្បៀង និងជីកសិកម្មប្រឈមនឹងឧបសគ្គធ្ងន់ធ្ងរ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        206
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        246
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm