អ្នកវិទ្យាសាស្រ្តនិងនវានុវត្តន៍ បានកំពុងចូលរួមដោះស្រាយបញ្ហាសង្គម លើការផ្តល់សេវាសាធារណៈ

2025/03/28 02:31:43 am        227

ភ្នំពេញ ៖ អ្នកវិទ្យាសាស្ត្រឆ្នើមនៅកម្ពុជា បានកំពុងចូលរួមលើកកម្ពស់ឧត្តមភាព ផ្នែកវិទ្យាសាស្ត្រ នវានុវត្តន៍ និងការស្រាវជ្រាវ ដោយស្នាដៃ អ្នកវិទ្យាសាស្រ្តទាំងនោះ បានកំពុងផ្តល់ជាប្រយោជន៍ និងចូលរួមដោះស្រាយបញ្ហាសង្គម ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពល- រដ្ឋ។

​លោកបណ្ឌិត យី ស៊ីយ៉ាន សាស្រ្តាចារ្យនៅសាកលវិទ្យាជាតិសឹង្ហបុរី និងជានាយកមជ្ឈមណ្ឌលស្រាវជ្រាវអង្គការ KHANA លើកឡើងក្នុងកិច្ចសម្ភាសន៍ នៅក្នុងកម្មវិធីទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៣ ឆ្នាំ២០២៥ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះថា ជុំវិញវិទ្យាសាស្រ្ត និងនវានុវត្តន៍ កម្ពុជាកំពុងធ្វើឱ្យមានសុខដុមរមនាជាតិមួយ ដែលបានកំពុងជំរុញវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យមានសម្ទុះទៅមុខ ជាក់ស្តែងការទទួលបានពានរង្វាន់អ្នកវិទ្យាសាស្ត្រ នេះមិនមែនលើកទី១របស់លោក នោះឡើយ ក៏ប៉ុន្តែនៅពេលដែលទទួលបានពាន់រង្វាន់មាសនៅក្នុងប្រទេស នេះគឺជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា។

លោកបណ្ឌិត បន្តថា ចំពោះវិទ្យាសាស្រ្តដែលជារបកគំហើញសម្រាប់កម្ពុជា ដែលគាត់បានរកឃើញនាពេលនេះ គឺការបង្កើត ប្រព័ន្ធវិទ្យាសាស្រ្ត និងនវានុវត្តន៍ឌីជីថល នៅក្នុងវិស័យសុខាភិបាលមួយ សម្រាប់បម្រើវិស័យសាធារណៈ ពីថ្នាក់ជាតិទៅដល់ថ្នាក់ ក្រោមជាតិ (គឺទៅដល់មណ្ឌលសុខភាពនានា) ដូចជាការតាមដានដល់ស្រ្តីមានផ្ទៃពោះជាដើម ដោយទិន្នន័យនេះ មិនត្រឹមតែគ្រប់គ្រង នៅតាមមជ្ឈមណ្ឌលប៉ុណ្ណោះទេ គឺយើងអាចទទួលព័ត៌មានមកដល់ថ្នាក់ជាតិ។ នេះជាការចូលរួមលើកកម្ពស់នៅក្នុងវិស័យសុខាភិបាល ដើម្បីផ្តល់ភាពងាយស្រួលមួយជ្រុងដល់ស្រ្តីកម្ពុជា។

កញ្ញា យ៉ាន់ គីមហួយ ជំនួយការអ្នកស្រាវជ្រាវ នៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលទទួលបានពាន់រង្វាន់មាស កញ្ញាគឺជាអ្នកនវានុវត្តន៍សាធារណៈមួយ ដែលបានបង្កើតនវានុវត្តន៍ឌីជីថល បកប្រែពីភាសាខ្មែរទៅភាសាប្រាយ ក្នុងនោះកញ្ញាកំពុង ធ្វើបច្ចុប្បន្នភាពលើមុខងារបន្ថែម នៃការបកប្រែពីនិមិត្តសញ្ញា (Symbol) គណិតវិទ្យា រូបវិទ្យា និងជីវវិទ្យា សម្រាប់ជាជំនួយដល់លោក គ្រូ-អ្នកគ្រូ បង្រៀនដល់ជនពិការភាពភ្នែក ហើយនៅថ្ងៃខាងមុខ ក្រុមនវានុវត្តន៍របស់កញ្ញា នឹងសិក្សាស្រាវជ្រាវបន្ថែម ដើម្បីបង្កើត នវានុវត្តន៍សម្រាប់ជាជំនួយដល់ជនពិការភាពភ្នែកផ្ទាល់ បច្ចុប្បន្ននវានុវត្តន៍សាធារណៈនេះ បានកំពុងដាក់ឱ្យប្រើប្រាស់នៅវិទ្យាស្ថាន ជាតិអប់រំ។  

សូមបញ្ជាក់ថា ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៣ នេះ គឺបានជ្រើសរើសជ័យលាភីពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជា ឆ្នើម និងពានរង្វាន់នវានុវត្តន៍សាធារណៈ ក្នុងគោលដៅលើកម្ពស់ឧត្តមភាពផ្នែកវិទ្យាសាស្ត្រ នវានុវត្តន៍ និងការស្រាវជ្រាវ ផ្តោតលើការ ដោះស្រាយបញ្ហាក្នុងសង្គម និងក្នុងការផ្តល់សេវាសាធារណៈ, ក្នុងនោះគំនិតផ្តួចផ្តើមថ្មីនៃនវានុវត្តន៍ចំនួនបួន ក៏បានដាក់ឱ្យដំណើរការក្នុងកម្មវិធីនេះរួមមាន៖ ប្រព័ន្ធគ្រប់គ្រងការស្រាវជ្រាវ។ អភិវឌ្ឍន៍៖ បង្កើតឡើងក្រោមកិច្ចសហការជាមួយវិទ្យាស្ថាន គោលនយោបាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEPI) នៃប្រទេសកូរ៉េខាងត្បូង ក្នុងគោលដៅកសាងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវជាតិ ដែលប្រទាក់ ក្រឡាគ្នា និងមានប្រសិទ្ធភាព។ ប្រព័ន្ធទិន្នន័យធុរកិច្ចឆ្លាតវៃ៖ គាំទ្រដោយមូលនិធិរដ្ឋាភិបាលជប៉ុន ក្រោមក្របខ័ណ្ឌ ACMECS ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម ក្នុងការចូលប្រើប្រាស់សេវានានាបានភ្លាមៗ រួមទាំងការរៀបចំសម្រង់តម្លៃ (quotation) ការដេញថ្លៃ ការជ្រើសរើសបុគ្គលិកព័ត៌មានអំពីអាហារូបករណ៍ សេវាមន្ទីរពិសោធន៍ សេវាព្យាសកម្ម ធនធាន ស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ដែលដំណើរការដោយកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm