តុលាការប៊ូស្នីចេញដីកាចាប់ខ្លួនអន្តរជាតិ ចំពោះមេដឹកនាំស៊ែប៊ី លោក Dodik

2025/03/28 02:47:39 am        128


តុលាការនៃប្រទេសប៊ូស្នីបានចេញដីកាចាប់ខ្លួនអន្តរជាតិ ចំពោះមេដឹកនាំស៊ែប៊ីដើមកំណើតប៊ូស្នី គឺលោក Milorad Dodik ដែលត្រូវបានចោទប្រកាន់ពីបទធ្វើឲ្យប៉ះពាល់ដល់ច្បាប់រដ្ឋធម្មនុញ្ញ និងបានផ្គើនចេញទៅក្រៅប្រទេស។

លោក Dodik ដែលជាប្រធានាធិបតីនៃតំបន់សាធារណរដ្ឋស៊ែប៊ីរបស់ប្រទេសប៊ូស្នី បានបង្កឲ្យមានវិបត្តិធ្ងន់ធ្ងរ គិតចាប់តាំងពីសង្រ្គាមឆ្នាំ១៩៩០ បន្ទាប់ពីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ និងត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយ ៦ឆ្នាំ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទមិនគោរពតាមការសម្រេចរបស់បេសកជនសន្តិភាពអន្តរជាតិ។

លោក Dodik ដែលជាអ្នកតស៊ូមតិយូរអង្វែងគាំទ្ររុស្ស៊ី ក្នុងការធ្វើអបគមន៍ពីប៊ូស្នី បានផ្តួចផ្តើមឲ្យមានច្បាប់ដែលរារាំងតុលាការ និងនគរបាលរបស់រដ្ឋមិនឲ្យធ្វើប្រតិបត្តិការ នៅក្នុងតំបន់ស៊ែប៊ី ប៉ុន្តែតុលាការធម្មនុញ្ញរបស់ប៊ូស្នី បានសម្រេចព្យួរជាបណ្តោះអាសន្ននូវច្បាប់នោះ។

ដោយប្រឆាំងនឹងដីកាចាប់ខ្លួនជាតិ លោកបានឆ្លងចូលទៅក្នុងប្រទេសជិតខាងស៊ែប៊ី កាលពីដើមសប្តាហ៍នេះ ដែលបន្ទាប់មកបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីចូលរួមសន្និសីទប្រឆាំងជនជាតិជ្វីហ្វនិយម នៅក្នុងទីក្រុងហ្សេរុយសាឡឹម នាថ្ងៃព្រហស្បតិ៍ (ទី២៧ ខែមីនា) នេះ។

ជាមួយគ្នានេះ តុលាការរដ្ឋរបស់ប្រទេសប៊ូស្នី បានប្រាប់ឲ្យដឹងទៀតថា ដីកាអន្តរជាតិ ក៏ត្រូវបានចេញផងដែរ សម្រាប់លោក Nenad Stevandic ប្រធានសភានៃសាធារណរដ្ឋស៊ែប៊ី ដែលបានធ្វើដំណើរទៅស៊ែប៊ី ទោះបីជាពេលនេះបានត្រលប់ចូលប្រទេសប៊ូស្នីវិញហើយក៏ដោយ។ តុលាការបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដីកានេះ កំពុងដាក់ទៅនគរបាលអន្តរជាតិអាំងទែរប៉ូល (Interpol)៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        76
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        109
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm