កម្ពុជា និង​ឡាវ​ ឯកភាព​លើ​ចំណុច​ជាច្រើន ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋ​មន្ត្រី​ឡាវ​មក​កម្ពុជា

2021/11/30 08:23:21 pm        372

ភ្នំពេញ៖ ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​ឱ្យ​ដឹង​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈ​ពេល ២​ថ្ងៃ​របស់​នាយករដ្ឋ​មន្ត្រី​ឡាវ លោក ផនខាំ វីផាវ៉ាន់ នៅ​កម្ពុជា​ ដែល​បាន​ឈាន​ទៅ​ដល់​ចំណុច​ឯកភាព​មួយ​នៃ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ។

នាយក​រដ្ឋ​មន្ត្រី​ឡាវ លោក ផនខាំ វីផាវ៉ាន់ បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ ២​ថ្ងៃ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​នេះ ដោយ​បាន​ចូល​គាល់​ព្រះមហាក្សត្រ សម្ដេចព្រះ នរោត្ដម សីហមុនី និង​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​ព្រឹទ្ធ​សភា សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ និង​ប្រធាន​រដ្ឋ​សភា​ សម្ដេច​អគ្គ​មហា​ពញាចក្រី ហេង សំរិន។

ប្រមុខ​រដ្ឋាភិបាល​ឡាវរូប​នេះ ក៏​បាន​ជួប​ជជែក​ត​ទល់​ជាមួយ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន ផង​ដែរ​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នាយករដ្ឋ​មន្ត្រី​ប្រទេស​ទាំង​ពីរ បាន​​ឯកភាព​​ជំរុញ​ឱ្យ​បញ្ចប់​សេចក្ដី​ព្រាង​ផែនការ​សកម្មភាព​សម្រាប់​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ និង​យូរ​អង្វែង​រវាង​ប្រទេស​ទាំង​ពីរ។

ចំពោះ​បញ្ហា​ព្រំដែន​វិញ មេដឹកនាំ​ប្រទេស​ទាំង​ពីរ ឯកភាព​ប្រគល់​ភារកិច្ច​ទៅ​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ពន្លឿន​សន្ធិសញ្ញា​កំណត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ការ​បោះ​បង្គោល​ព្រំដែន​បំពេញ​បន្ថែម និង​ការ​ផលិត​ផែនទី​ជា​ឧបសម្ព័ន្ធ​ផង​ដែរ។

មេដឹកនាំ​កម្ពុជា និង​ឡាវ ក៏​បាន​ឯកភាព​ទៅ​លើ​ការ​ជំរុញ​កិច្ច​​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​ផង​ដែរ ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ឆ្លង​ដែន។

សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី​វិញ មេដឹកនាំ​កម្ពុជា និង​ឡាវ បាន​សម្រេចជំរុញ​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ​ឱ្យ​ពន្លឿន​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​ការ​ចៀស​វាង​យក​ពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិប​កេង​បន្លំ​ពន្ធ និង​ពនលធ​លើ​ប្រាក់​ចំណូល។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ដំបូង​មក​នៅ​កម្ពុជា​លើក​នេះ​ក្នុង​នាម​ជា​នាយករដ្ឋ​មន្ត្រី​ឡាវ​នោះ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-ចំនួន ៥០​ម៉ឺន​ដូស សម្ភារៈ​បរិក្ខាពេទ្យ និង​ជំនួយ​ជា​ថវិកា​ចំនួន ១៣​លាន​ដុល្លារ​ផង​ដែរ ដែល​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​វិស័យ​ឯកជន​កម្ពុជា​ចំនួន ១០​លាន​ដុល្លារ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm