ពន្ធលើរថយន្តរបស់អាមេរិកបានអង្រួនឧស្សាហកម្មពិភពលោក ខណៈតម្លៃកាន់តែខ្ពស់ ការបាត់បង់ការងារកំពុងកើតឡើង

2025/03/28 04:04:35 pm        118

ការប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump អំពីការដំឡើងពន្ធ២៥ ភាគរយលើការនាំចូលរថយន្តបានបង្កភាពរំជើបរំជួលនៅទូទាំងពិភពលោកកាលពីថ្ងៃព្រហស្បតិ៍២៧ មីនា ខណៈក្រុមហ៊ុនផលិតរថយន្តពិភពលោកបានព្រមានអំពីការដំឡើងតម្លៃភ្លាមៗ ហើយឈ្មួញកណ្ដាលបានបង្កើនក្ដីបារម្ភនៃការបាត់បង់ការងារនៅក្នុងប្រទេសនាំចេញរថយន្តធំៗ ដែលភាគច្រើនជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។

ការបង្កើនពន្ធថ្មីគឺជាបុព្វហេតុមួយសម្រាប់ជុំដែលរំពឹងទុកមួយទៀតនៃការដំឡើងពន្ធដ៏កាន់តែខ្ពស់របស់សហរដ្ឋអាមេរិក នឹងត្រូវចូលជាធរមាននៅសប្តាហ៍ក្រោយ។

ប៉ុន្តែពន្ធលើរថយន្តតែមួយអាចបន្ថែមទំហំទឹកប្រាក់រាប់ពាន់ដុល្លារទៅនឹងតម្លៃជាមធ្យមនៃរថយន្តនៅសហរដ្ឋអាមេរិក និងកាត់បន្ថយតម្រូវការបន្ថែមទៀតនៅពេលដែលវិស័យនេះកំពុងតស៊ូគ្រប់គ្រងការផ្លាស់ប្តូរទៅកាន់រថយន្តអគ្គិសនី។   

ភាគហ៊ុនរថយន្តភាគច្រើនបានធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍ លើកលែងតែក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់អាមេរិក តែប៉ុណ្ណោះ។

ក្រុមហ៊ុន Volkswagen របស់ប្រទេសអាល្លឺម៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧស្សាហកម្មរថយន្តទាំងមូល ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងក្រុមហ៊ុន ក៏ដូចជាអតិថិជននឹងត្រូវទទួលនូវផលវិបាកអវិជ្ជមាន។

សហរដ្ឋអាមេរិកគឺជាប្រទេសនាំចូលរថយន្តធំជាងគេលើពិភពលោក ដែលភាគច្រើនមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងអាល្លឺម៉ង់ រួមជាមួយរថយន្តមកពីប្រទេសជិតខាងកាណាដា និងម៉ិកស៊ិក។

យោងតាមក្រុមហ៊ុនស្រាវជ្រាវ GlobalData បានឱ្យដឹងថាស្ទើរតែពាក់កណ្តាលនៃរថយន្តទាំងអស់ដែលបានលក់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ត្រូវបាននាំចូល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm